អភិបាល​រាជធានី ព្រមាន​ដក​តំណែង​មន្រ្តីដែល​កាង​បនល្បែង​ស៊ីសង​គ្រប់​ប្រភេទ​តាម​មូលដ្ឋាន

  • 2019-06-21 07:43:49
  • ចំនួនមតិ 1 | ចំនួនចែករំលែក 3458

ចន្លោះមិនឃើញ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា បើ​មន្រ្តី​ណាដែល​កាងពីក្រោយ​បទល្មើស​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ខ្លួន មន្ដ្រីនោះ​នឹងទទួល​ការព្រមាន​តាមច្បាប់​ការងារ​រដ្ឋ ពោលគឺ​ត្រូវ​ទទួល​ទោស និង​ប្រឈមការ​ដក​តំណែង។ ការ​ព្រមាន​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹងកេងកង កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩។

លោក ឃួង ស្រេង ថ្លែងនាពេលកន្លងមក

លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់មន្រ្តី​ក្រោមឱវាទ​ទំាងអស់​ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ពីការ​ទទួល​សំណូក​របស់​ជនខិលខូច​មួយចំនួន ដើម្បី​បើក​ឱកាស​ឱ្យមាន​សកម្មភាព​ប្រព្រឹត្ត បើកល្បែង​ស៊ីសង​ខុសច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

អាជ្ញាធរ​មូលដ្ឋាន​ទំាងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នេះ ឱ្យខាងតែបាន​ ដើម្បី​​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ចាប់ពីពេល​នេះ​តទៅ។ ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ​មាន​មន្ដ្រី​នៅ​មូលដ្ឋាន​ទៅកាង និង​ទទួល​សំណូក​ពីគេហើយ​ ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ នៅទីនោះ​គឺរៀបចំ​មិន​កើត​នោះទេ ។ នេះ​ជាការ​ថ្លែង​បន្ថែម​របស់​លោក ឃួង ស្រេង៕

ប្រភព៖ AKP

អត្ថបទពេញនិយម
;