ព័ត៍មានលម្អិតពីការបាក់ស្រុត អគារកំពស់ ៧ ជាន់នៅខេត្តព្រះសីហនុ

  • 2019-06-22 04:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកសពមនុស្សចំនួនបីនាក់ និងមនុស្សចំនួន ១៨នាក់រងរបួស ត្រូវបានរកឃើញនៅក្នុងគំនរអគារដែលបានបាក់ស្រុត កាលពីវេលាម៉ោងជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះ ។ ហើយសមត្ថកិច្ចកំពុងតែជួយអន្តរាគមន៍រុករកមនុស្សដែលស្ថិតនៅសេសសល់ពីការបាក់ស្រុតអគារជាបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រាប់ខ្លីៗ នៅវេលាម៉ោង១០:៤០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះ។

ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលខ្លីៗ ទទួលបាន បានឲ្យដឹងថា នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចក្រុម១១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីដួលរលំ អាគាកំពស់ ៧ជាន់។ រហូតដល់ម៉ោង១០ព្រឹកនេះ មានអ្នកស្លាប់ និងរបួស សរុបចំនួន២១នាក់អ្នកស្លាប់ចំនួន ០៣នាក់ មានឈ្មោះដូចជាៈ

១- ឈ្មោះ ចន រឿន ភេទ ប្រុស អាយុ១៧ឆ្នាំ កម្មករ រស់នៅខេត្តស្ទឹងត្រែង

២-ឈ្មោះ ឡៃ តៃ ប្រុស អាយុ ១៩ឆ្នាំ កម្មករ រស់នៅខេត្តស្ទឹងត្រែង

៣- ឈ្មោះ ពិន លំអង ភេទស្រី អាយុ២៨ឆ្នាំ អ្នកបកប្រែ រស់នៅខេត្តបាត់ដំបង

ចំណែក អ្នករបួសមានឈ្មោះដូចជាៈ

១- ឈ្មោះ ខុំ ខន ប្រុស អាយុ ៤៤ឆ្នាំ រងរបួស

២- ឈ្មោះ ចន ពៅ ប្រុស អាយ២០ឆ្នាំ រងរបួស

៣- ឈ្មោះ អ៊ុង នាង ប្រុស អាយុ៣៥ឆ្នាំ រងរបួស

៤- ឈ្មោះ យូ ផាន់ណា ប្រុស អាយុ ២៧ រងរបួស

៥- ឈ្មោះ បិន វុធ ប្រុស អាយុ ៣៨ឆ្នាំ រងរបួស

៦- ឈ្មោះ សៀប សុន ប្រុស អាយុ៣១ រងរបួស

៧- ឈ្មោះ ម៉ៅ សុភាព ប្រុស អាយុ ២០ឆ្នាំ

៨- ឈ្មោះ អ៊ុក សាវ៉ាត ប្រុស អាយុ ៣១ឆ្នាំ រងរបួស

៩- ឈ្មោះ ចាប ប្រុស អាយុ៣៥ឆ្នាំ រងរបួស

១០-ឈ្មោះ ម៉ម ធីម ប្រុស អាយុ ៥២ឆ្នាំ រងរបួស

១១- ឈ្មោះ អ៊ឹម ចំរើន អាយុ៣០ឆ្នាំ ប្រុស (រងរបួសក្បាល)

១២- ឈ្មោះ ទិត្យ ពៅ ប្រុស អាយុ ៣១ឆ្នាំ (រងរបួសក្បាល)

១៣- ឈ្មោះ ភួង ផេត ប្រុស អាយុ៣៨ឆ្នាំ (រងរបួសក្បាល)

១៤- ឈ្មោះ រី ប្រុស អាយុ ២០ឆ្នាំ ប្រុស រងរបួស

១៥- ឈ្មោះ មាស សំអុល ប្រុស អាយុ៣៧ឆ្នាំ រងរបួស

១៦- ឈ្មោះ សាន ល័ក្ត អាយុ ២០ឆ្នាំ ប្រុស រងរបួស

១៧-ឈ្មោះ ផាត សុផល ប្រុស អាយុ៣៧ឆ្នាំរងរបួស

បច្ចុប្បន្នអ្នកស្លាប់ និងរបួស កំពង់សម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ទាក់ទងករណីដួលរលំ អាគាកំពស់៧ជាន់នេះ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះបានកំពុងតែបន្តរុករកមនុស្សដែលនៅសេសសល់ក្នុងគំនរថ្មជាបន្តទៀត។ ព័ត៍មានលម្អិតនិងជម្រាបជូនជាបន្តទៀត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;