ចំនួន​អ្នក​ស្លាប់​ដោយសារ​បាក់​អគារ​នៅ​ខេត្តព្រះសីហនុ កើន​ដល់ ២៤នាក់

  • 2019-06-24 00:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ចំនួនអ្នកស្លាប់កើនដល់ ២៤នាក់ និងអ្នករបួស ២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ២ នាក់ទៀតដែលជាអ្នកស្រុក​បាភ្នំ ខេត្តព្រៃវែង នៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៤៨នាក់ ក្នុងនោះស្លាប់ចំនួន ២៤នាក់ (ស្រី ៤ នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

UPDATED: គិតត្រឹមម៉ោង ៩:៣០ព្រឹក ថ្ងៃទី២៤ ខែមិថុនានេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;