ទិដ្ឋភាពសម្ដេចហ៊ុន សែន ចុះទៅទីតាំងអគារដែលបាក់នៅខេត្តព្រះសីហនុ ទាំងកណ្ដាលអាធ្រាត្រ
- 2019-06-24 01:12:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពសម្ដេចហ៊ុន សែន ចុះទៅទីតាំងអគារដែលបាក់នៅខេត្តព្រះសីហនុ ទាំងកណ្ដាលអាធ្រាត្រ
ចន្លោះមិនឃើញ
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញធ្វើដំណើរតាមរថយន្តពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ទាំងយប់ ក្រោយពីសម្ដេចអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ពេលទៅដល់ខេត្តព្រះសីហនុ សម្ដេចតេជោ បានទៅកាន់ទីតាំងអគារ ៧ជាន់ដែលបាក់ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់ក្រុមអ្នកជួយសង្រ្គោះ ដែលកំពុងបន្តបេសកកម្មរុករកជនរងគ្រោះ ដែលកំពុងបាត់ខ្លួនក្រោមគំនរអគារដែលបាក់រលំ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ។
សម្ដេចហ៊ុន សែន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ និងគ្រោះសារសព។ ទន្ទឹមនឹងនេះ សម្ដេចក៏បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ។
សូមបញ្ជាក់ថា សម្ដេច បានអញ្ជើញទៅសម្រាក នៅវេលាម៉ោងប្រមាណ ៣:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនានេះ៕