ឧកញ៉ាជាច្រើនរូប ចូលរួមជួយជនរងគ្រោះ ក្រោយសម្ដេចហ៊ុន សែន អំពាវនាវ
- 2019-06-24 01:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ាជាច្រើនរូប ចូលរួមជួយជនរងគ្រោះ ក្រោយសម្ដេចហ៊ុន សែន អំពាវនាវ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៣ ខែមិថុនា អំឡុងពេលអញ្ជើញធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តព្រះសីហនុ សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន បានអំពាវនាវឲ្យសប្បុរសជនជួយជាថវិកា ដល់គ្រួសារនៃអ្នកបាត់បង់ជីវិត និងអ្នករបួសក្នុងហេតុការណ៍បាក់អគារ ៧ជាន់នៅខេត្តព្រះសីហនុ។
ក្រោយការអំពាវនាវនោះ មានសប្បុរសជនជាច្រើន បានចូលរួម ដែលរួមមាន៖
១. ឧកញ្ញា គិត ម៉េង ចំនួន ១០មុឺនដុល្លា
២. ឧកញ្ញា លាង ឃុន ចំនួន ១០មុឺនដុល្លា
៣. ឧកញ្ញា ឃុន សៀ ចំនួន ១០មុឺនដុល្លា
៤. ឧកញ្ញា អាង ឈុនលាង ចំនួន ១០មុឺនដុល្លា
៥. ឧកញ្ញា លី យ៉ុងផាត់ ចំនួន ១០ មុឺនដុល្លា
៦. ឧកញ្ញា ទ្រី ភាព ចំនួន ១០មុឺនដុល្លា
៧. ឧកញ៉ា កុក អាន ចំនួន ១០មុឺនដុល្លា
៨. ឧកញ្ញា ហ៊ុន តូ ចំនួន ១០មុឺនដុល្លា
៩. មិត្តភ័ក្រ្តឧកញ្ញា ហ៊ុន តូ (៦នាក់) ចំនួន ៤០មុឺនដុល្លា។
១០. ឧកញ្ញា ឡៅ ម៉េងឃីន ចំនួន ៥មុឺនដុល្លា
១១. ឧកញ្ញា គង់ ទ្រីវ ចំនួន ៥មុឺនដុល្លា
១២. ឧកញ្ញា វិញ ហួ ចំនួន ២មុឺនដុល្លា
១៣. ឧកញ្ញា ហុីវ គឹមហេ ចំនួន ១មុឺនដុល្លា
១៤. លោក ម៉ា ឈឿន និងលោកជំទាវ ចំនួន ១មុឺនដុល្លា
១៥. កាកបាទក្រហមកម្ពុជា ១០មុឺនដុល្លា
១៦. លោកស្រី សៀង ចាន់ហេង ចំនួន ១០០លានរៀល
១៧. លោក សុក លីម អនុប្រធានប្រតិភូមកពីគណបក្សខ្មែរក្រោកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចំនួន ៥០០០ដុល្លារ។
១៨. លោកស្រី ទាវ ធីតា ចំនួន ១មុឺនដុល្លា
ចំពោះអ្នកចង់ចូលរួមជាជំនួយ សូមទាក់ទងជាមួយលោក សេង ទៀង នាយករងខុទ្ធកាល័យនាយករដ្ឋមន្ត្រី ទូរសព្ទលេខ 012 961971៕