រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅខេត្ត​ព្រះសីហនុ

  • 2019-06-24 02:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅខេត្ត​ព្រះសីហនុ ដែលមានលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជាប្រធាន និង​លោក​នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជាអនុប្រធាន​ និង​មាន​សមាជិក ១៣នាក់​ទៀត។ នេះបើតាមសេចក្តី​សម្រេច​ចុះ​ហត្ថលេខាដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩។

គណៈកម្មការ​នេះ មាន​ភារកិច្ច​ដូចខាងក្រោម៖

-ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស បទដ្ឋាន​គតិយុត្ត ស្តង់ដារ​សំណង់ ស្តង់ដារ​សុវត្ថិភាព និង​គុណភាព​សំណង់ នៅ​តាមការដ្ឋាន​សំណង់ នៅខេត្ត​ព្រះសីហនុ។

-ត្រួតពិនិត្យ​លក្ខណៈ​សម្បត្តិ​របស់​ក្រុមហ៊ុន​ទទួលម៉ៅ​ការ​សាងសង់​នៅតាមការដ្ឋាន​សំណង់។

-ធ្វើ​បច្ចុប្បន្ន​ភាព​សំណង់​អគារ​ដែល​បាន​សាងសង់​រួច និង​កំពុងធ្វើ​អាជីវកម្ម។

-ធ្វើរបាយការណ៍​លទ្ធផល​ជូន​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​បូកសរុប​រាយការណ៍​ជូន​រាជរដ្ឋាភិបាល។

-បំពេញ​ភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់ជូន​របស់​រាជរដ្ឋាភិបាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;