នាយក​រដ្ឋមន្ត្រី​ថ្កោលទោស អ្នក​ចោទ​ប្រកាន់​រាជរដ្ឋាភិបាល​ថា​ជា​អាយ៉ង​ និង​លក់ដី​ឱ្យ​ចិន

  • 2019-06-25 01:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្កោលទោស​ជា​សាធារណៈ​ទៅ​លើអ្នក​ដែល​យក​បញ្ហា​វិនិយោគ​របស់​ចិន មក​ធ្វើការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា ជា​អាយ៉ង​របស់​ចិន និង​លក់ដី​ឱ្យ​ចិន។ ការថ្លែង​នេះ ធ្វើឡើង​ក្នុងអំឡុង​ប្រតិបត្តិការ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «**បញ្ហា​នេះ វាបាន​ក្លាយទៅ​ជា​បញ្ហា​នយោបាយ​របស់​ពួក​ប្រឆាំង អស់លោក​គិតមើល ចិន ឬ​អាមេរិក ឬ​អង់គ្លេស ឬ​បារាំង មក​វិនិយោគ បើសិន​ជាមាន​ឧប្បត្តិហេតុ​វាដូចតែគ្នា​ហ្នឹង ដូច្នេះ​សុំកុំ​ចោទ​ជាតិ​ណា ឬជាតិ​ណា គឺ​បញ្ហាធំ យើងត្រូវ​ប្រមូល​អ្នកវិនិយោគ​ទាំងអស់​ចូលក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា តែ​ប៉ុណ្ណឹង​ទេ។ អ៊ីចឹងទេ ខ្ញុំបាន​ស្តាប់ឮ​ច្រើន​ពេកហើយ ដែលថា ចិន​មកដាក់​អនានិគមន៍​តាម​រយៈ​ការដាក់​វិនិយោគ ក៏​ប៉ុន្តែ​សូម​បញ្ជាក់​ថា អ្នក​ទាំងអស់​គ្នា ឥឡូវ​ពិភពលោក​កំពុង​ត្រូវការ​អ្នកវិនិយោគ​ចិន​ចូលទៅ​វិនិយោគ​នៅក្នុង​ប្រទេស​របស់​គេ តែ​យើង​មាន​ភ័ព្ទសំណាង​ដែលយើង​បាន​ទាញអ្នក​វិនិយោគចិន​ចូលក្នុង​ប្រទេស​របស់​យើង**»។

សម្តេច​បន្ត​ថា៖ «អ្នកដែល​មិនចង់ឲ្យ​យើង​មាន​ការរីកចំរើន ដោយ​គេថា នេះគឺ​ជាអន្ទាក់បំណុល​របស់​ចិន នេះជា​អនានិគមន៍​របស់​ចិន នេះ​ជាកន្លែង​លក់ដី​ឲ្យចិន ប៉ុន្តែ​ខ្ញុំសូម​គូសបញ្ជាក់​ថា អ្នកដែល​នៅក្រុងព្រះសីហនុ​ បាន​ទទួលផល​ប្រយោជន៍​ប៉ុណ្ណា​ពីការ​វិនិយោគ។ ពិតមែន​ហើយ នៅពេលដែល​ចាប់ផ្តើម​ការសាងសង់ មានការ​ខូចផ្លូវ ប៉ុន្តែ​នៅពេលដែល​មានការ​សាងសង់​រួចហើយ ទីក្រុង​ព្រះសីហនុ​ វានឹងក្លាយ​ទៅជា​ក្រុងដ៏ធំ​ដែលមិន​ដូចការគិត»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;