គ្រាន់តែ​១យប់ សម្តេច ស ខេង ទទួល​បាន​ព័ត៌មាន​សំណង់​អត់ច្បាប់​ដល់ទៅ ៥កន្លែង​នៅខេត្ត​ព្រះសីហនុ

  • 2019-06-26 06:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​បញ្ជាក់​ថា គណៈ​កម្មការ​ពិសេស​ បាន​ចុះទៅ​ត្រួតពិនិត្យ​ឡើងវិញ​ការដ្ឋាន​សំណង់​ទាំងអស់ ទាំង​សំណង់​ដែលបាន​សាងសង់​រួចហើយ កំពុង​ដំណើរការ​អាជីវកម្ម​ និង​សំណង់​ដែល​កំពុង​ដំណើរការ​សាងសង់​នៅខេត្ត​ព្រះសីហនុ។ ក្នុងនោះ​គ្រាន់តែ១​យប់ សម្តេច​ទទួល​បាន​ព័ត៌មាន​បឋម​ថា មាន​សំណង់​អត់ច្បាប់​ដល់​ទៅ ៥កន្លែង​ទៅ​ហើយ។ សម្តេចថ្លែងទៅកាន់អ្នកកាសែតដូច្នេះ ក្រោយ​ធ្វើពិធីដុតបំផ្លាញចោល​គ្រឿងញៀន​ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅកោះពេជ្រ​នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩។

សម្ដេច ស ខេង បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖ «គ្រាន់តែ​យប់មិញ (២៥ មិថុនា) ខ្ញុំទទួល​ព័ត៌មាន​ពី​ឯកឧត្តម ជា សុផារ៉ា មក​ថា ជាបឋម​មាន​សំណង់​៥កន្លែង​ដែល​កំពុង​សាងសង់​អត់មាន​ច្បាប់​ទាំងអស់។ ដូច្នេះ​នេះ​ជាហានិភ័យ​មួយធំ ហើយ​យើង​ត្រូវធ្វើអាហ្នឹង​ទាំងអស់​ឡើងវិញ។ ហើយខ្ញុំ​បានដឹកនាំ​ត្រួតពិនិត្យ​ឯកសារ​រដ្ឋបាល​ទាំងអស់​របស់​ខេត្ត​ព្រះសីហនុ តើមាន​ភាព​មិនប្រក្រតី​អ្វីខ្លះ? ហើយយើង​ចាត់ការ​តាម​ជាក់ស្តែង បើរកឃើញ​មានមន្ត្រី​ពាក់ព័ន្ធ​នឹង​ចាត់ការ​ហើយ»។

ទាក់ទង​បណ្តា​អគារ​សំណង់​នៅក្នុង​រាជធានីភ្នំពេញ និងតាម​បណ្តា​ខេត្ត សម្តេច ស ខេង បានបញ្ជាក់​ថា សម្តេច​បញ្ជា​ឲ្យអគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ ត្រួតពិនិត្យ​ទាំងអស់ និង​ធ្វើការ​ណែនាំ ហើយជា​ដំបូង​គឺ​ធ្វើ​នៅ​ខេត្តព្រះសីហនុ​ជាមុន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;