រដ្ឋមន្រ្តី​មហាផ្ទៃ៖ ការផ្លាស់ប្តូរ​អភិបាល​ខេត្ត​គឺជា​ដំណើរការ​ធម្មតា

  • 2019-06-27 06:28:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បានថ្លែង​ថា ការ​ផ្លាស់ប្តូរ​និងតែងតាំង​អភិបាល​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ចាម និងខេត្ត​ព្រះសីហនុ គឺជា​ដំណើរការ​ធម្មតា ក្នុង​កិច្ចការ​រដ្ឋបាល​សាធារណៈ ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​លើក​កម្ពស់​គុណភាព​ប្រសិទ្ធភាព ដូចជា​ការផ្តល់​សេវា​សាធារណៈ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលកំពុង​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស នៅពេល​ប្រទេសជាតិ​មានការ​អភិវឌ្ឍ។

ការ​ថ្លែង​ខាងលើ​នេះ​ ធ្វើឡើង​នៅក្នុង​ពិធី​​ប្រកាស​ចូលកាន់​តំណែង​លោក ប្រាក់ សុវណ្ណ ជា​អភិ​បាល​ខេត្ត​ព្រះ​វិហារ នា​​ព្រឹក​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​សាលា​ខេត្ត​ព្រះវិហារ។

រូបថត៖ ហ្វេសប៊ុក​សម្តេច ស ខេង​
លោក ប្រាក់ សុវណ្ណ អតីត​អភិបាលរង​ខេត្ត​ស្វាយរៀង ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជាអភិបាល​ខេត្ត​ព្រះវិហារ ជំនួស​លោក​ អ៊ុន ចាន់ដា ដែលត្រូវបាន​ផ្ទេរភារកិច្ច​ទៅធ្វើជា​អភិបាលខេត្ត​កំពង់ចាម។ តំណែង​អភិបាលខេត្ត​កំពង់ចាម​របស់​លោក អ៊ុន ចា់ដា គឺ​ជំនួស​លោក គួច ចំរើន ដែលត្រូវ​បាន​ផ្ទេរភារកិច្ច​ទៅធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន ដែលបាន​សុំលាលែង​ពី​តំណែង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;