​បុរស​បន្លំ​ធ្វើ Messi បាន​ដេក​ជាមួយ​ស្ត្រី​ ២៣ ​នាក់ ប្រាប់​ពី​ដំណើរ​រឿង

  • 2019-06-27 11:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ពេល​មានព័ត៌មាន​ចុះផ្សាយ​ល្បី​សុះ​សាយ​ទូទាំង​ប្រទេស​អឺរ៉ង់ រួម​ទាំង​ប្រទេស​កាន់​សាសនា​មូស្លឹមជិត​ខាង​ បាន​ចង្អុលចំៗថា​​ ​​បុរស​ជនជាតិ​អ៊ីរ៉ង់​ឈ្មោះ​ ​Reza Parastesh ដែល​មាន​ទម្រង់​មុខ​ ​មាន​ស្ទាយ​ពុក​មាត់ ​និង​ពុកចង្ការ​​ស្រដៀង​នឹង​កីឡាករ Lionel Messi មាន​ស្រ្តី​ៗ​ចំនួន​ ២៣ ​នាក់​បាន​ដេក​ជាមួយ​រូបគេ​ក្នុងរយៈពេល​ ២ ​ឆ្នាំ​​កន្លង​មក ​នៅ​ពេល​នេះ​រូប​គេ​​បាន​ចេញ​មក​បកស្រាយ​ប្រាប់​ដំណើរ​រឿងថា វា​​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។

Reza Parastesh មានមុខមាត់ស្រដៀងនឹង Messi
ព័ត៌មានដែលបាន​ចុះផ្សាយ​កាល​ពី​ពេល​ថ្មីៗដោយសារព័ត៌មាន​អេស្ប៉ាញ​ Marca ធ្វើឲ្យបុរសនោះកាន់តែល្បីបន្ថែមទៀត។ តែយ៉ាងណាមិញ បុរសនោះបានផុសវីដេអូបកស្រាយ​​នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន ក៏​ដូច​ជា ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ Omasport ដោយនិយាយ​ច្បាស់​ៗ​ថា "​ប្រសិន​បើ​មាន​រឿង​នោះ​កើត​ឡើង​មែន ​ម្ល៉េះ​ដល់​ម៉ោង​នេះ ​ខ្ញុំ​ត្រូវ​គេ​ចាប់​ដាក់​គុក​បាត់​ហើយ​។ ​ដូច្នេះ​សូម​កុំ​មាន​ការ​យល់​ច្រឡំ​ និង​គិត​អាក្រក់​ដល់​រូប​ខ្ញុំ​ទៀត៕"
Reza Parastesh ថតជាមួយស្រ្តីម្នាក់ ដែលជាអ្នកគាំទ្ររូបគេ

អត្ថបទទាក់ទង៖

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;