ថ្ងៃនេះ CPP ធ្វើពិធី​ប្រារព្ធ​ខួប​លើក​ទី៦៨ នៃថ្ងៃ​បង្កើត​គណបក្ស​

  • 2019-06-28 04:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើពិធី​ប្រារព្ធ​ខួប​គម្រប់​៦៨ឆ្នាំនៃ​ថ្ងៃកំណើត​គណបក្ស​ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីនេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ សម្តេច​ ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ និង​ជាប្រធាន​រដ្ឋសភា សម្តេច​ ហ៊ុន សែន ប្រធាន​គណបក្ស និងជា​នាយករដ្ឋមន្រ្តី ព្រមទាំង​សមាជិក សមាជិកា​គណបក្ស​រាប់ម៉ឺននាក់។

តាមការថ្លែង​របស់​សម្តេច ហ៊ុន សែន បាន​ឱ្យដឹងថា «គណបក្ស​ប្រជាជន​កម្ពុជា» ដែល​នៅគ្រាដំបូង​មានឈ្មោះ​ថា «បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ» មាន​ប្រភព​កើតចេញពី​ចលនា​តស៊ូ​ស្នេហាជាតិ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​របប​អាណានិគម​និយម​បារាំងដើម្បី​ឯករាជ្យ​ជាតិ ហើយ​បាន​ពុះពារ​ឆ្លងកាត់​រាល់​ឧបសគ្គ​ច្រើន​រាប់មិនអស់​នៅលើ​កំណាត់​ផ្លូវយ៉ាងវែង និង​បត់បែន​បំផុត​នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា រហូត​ធ្វើឱ្យ​​ប្រទេស​ជាតិ និង​ប្រជាជន​ទទួលបាន​សន្តិភាព និង​មានការ​អភិវឌ្ឍ​នាពេល​បច្ចុប្បន្ននេះ៕

សូមទស្សនាទិដ្ឋភាព​ខ្លះៗខាងក្រោមនេះ៖

អត្ថបទ៖ សោភា

អត្ថបទថ្មី
;