តារា​​សម្ដែង​កូរ៉េ​វ័យ ៤៨ ឆ្នាំ បាន​​ធ្វើ​អត្តឃាត ព្រោះ​តែ​ជំងឺ​បាក់​ទឹក​ចិត្ត

  • 2019-06-30 03:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា​ម្សិលមិញ​នេះ ​គេ​បាន​ប្រទះ​ឃើញ​សាកសព​តារា​សម្ដែង​កូរ៉េ​ Jeon Mi Sun ​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​​ក្នុង​​ខេត្ត​ Jeollabuk-do ។ ​សាកសព​ត្រូវ​បាន​ប្រទះ​ឃើញ បន្ទាប់​ពី​​អ្នក​ចាត់​ការ​របស់​តារា​សម្ដែង​ បាន​​ទូរសព្ទ​ទៅ​ប៉ូលិស​ដើម្បី​ប្រាប់​ពី​ការ​បាត់​ខ្លួន​។

​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ប៉ូលិស​ជឿជាក់​ថា Jeon Mi Sun បាន​ធ្វើ​អត្តឃាត។ ក្រោយ​ឆ្លង​កាត់​ការ​ស៊ើបអង្កេត​រួច​មក​ប៉ូលិស​នៃ​ខេត្ត​ Jeollabuk-do បាន​បញ្ជាក់​ថា ៖ "Jeon Mi Sun បាន​ចូល​សណ្ឋាគារ​នៅ​ម៉ោង​ ១ ព្រឹក​ ដែល​​ស្នាក់​នៅ​តែ​ម្នាក់​ឯង។ ក្រោយ​ពី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​ Mi Sun បាន​ចូល​ទៅ​បន្ទប់​តែ​ម្នាក់​ឯង គ្មាន​នរណា​​នៅ​ជា​មួយ​នោះ​ទេ។ ​មិន​មាន​ភស្តុតាង​នៃ​ឃាតកម្ម ឬ​ការ​លុកលុយ​នោះ​ទេ ហើយ​ក៏​មិន​ឃើញ​មាន​សំបុត្រ​បណ្ដាំ​ដែរ​”។

ប៉ូលិស​បន្ត​ថា ៖ "សមាជិក​គ្រួសារ​​ទើប​ស្លាប់​ថ្មី ហើយ​ព្រម​ទាំង​ម្ដាយ​ឈឺ​ទៀត​នោះ វា​ទំនង​ជា​ Mi Sun ជួប​បញ្ហា​បាក់​ទឹក​ចិត្ត។ នាង​បាន​ទូរសព្ទ​ទៅ​ឪពុក​វេលា​ម៉ោង​ ១៖៤០ ព្រឹក​ ហើយ​​តាម​ការ​ប៉ាន់​ស្មាន ២ ម៉ោង​ក្រោយ​នាង​បាន​ស្លាប់។ យើង​ប៉ាន់​ស្មាន​​ថា​បែប​នេះ ព្រោះ​តែ​មាន​មនុស្ស​​ច្រើន​ដែរ​បាន​ព្យាយាម​ទូរសព្ទ​ទៅ Mi Sun"។

​​​​តារា​សម្ដែង​វ័យ ៤៨ ឆ្នាំ​រូប​នេះ បាន​លេច​មុខ​នៅ​ក្នុង​ខ្សែ​ភាពយន្ត និង​ភាពយន្ត​ភាគ​ល្បីៗ​ជា​ច្រើន​ដូច​ជា Memories of Murder, Moon Embracing the Sun, Hide and Seek និង​ Love is a Crazy Thing ជា​ដើម។ ខ្សែ​ភាពយន្ត​ចុង​ក្រោយ​របស់​ Mi Sun ចំណង​ជើង​ថា​ The King's Letters នឹង​ចាក់​បញ្ចាំង​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ៕

ប្រភព៖ Allkpop | Straitstimes ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;