សម្តេច ហ៊ុន សែន៖ ខ្ញុំពេញ​ចិត្តបម្រើ​ជាតិ ដោយមិនគិត​ពីការនឿយហត់​សូម្បីតែ​បន្តិច

  • 2019-06-30 07:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«ខ្ញុំពេញចិត្ត​បម្រើ​ប្រទេស​ជាតិ​ ដោយមិន​គិត​ពីការនឿយ​ហត់​សូម្បី​បន្តិច​ឡើយ​ ដើម្បី​សេដ្ឋកិច្ចជាតិ​យើង​រឹងមាំ ហើយ​ជីវភាព​រស់នៅ​របស់​បងប្អូន​ក៏កាន់​តែធូរធារ​ល្អប្រសើរ​ឡើង»។ នេះជាការបញ្ជាក់​របស់​សម្តេច ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក​នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៩។

ក្នុង​ទំព័រហ្វេសប៊ុកនេះ សម្តេច​នាយករដ្ឋមន្រ្តីបានឱ្យដឹងថា នៅសប្តាហ៍ក្រោយ សម្តេច​ទៅចូលរួម​កិច្ចប្រជុំពិសេស​មួយពាក់ព័ន្ធ​នឹង​យុទ្ធសាស្រ្ត​លើ​វិស័យ​​ពាណិជ្ជកម្ម​នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស។

ប្រមុខ​រាជរដ្ឋាភិបាល​បន្តថា កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ល្អកាន់តែ​ច្រើនឡើង​ថែមទៀត ជាមួយ​ប្រទេស​ក្នុងតំបន់ និងក្នុង​ពិភពលោក និងជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​តូចធំ ដើម្បី​បើក​ទីផ្សារ​ផលិតផលខ្មែរ​ បាន​នាំចេញ​ទៅក្រៅកាន់​តែទូលំទូលាយ​ថែមទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;