ក្រុមបាល់ទាត់ថៃ ទទួលបានគ្រូថ្មីដែលនាំជប៉ុនឡើងទៅដល់វគ្គ១៦ក្រុមពាន World Cup 2018
- 2019-07-02 03:32:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទាត់ថៃ ទទួលបានគ្រូថ្មីដែលនាំជប៉ុនឡើងទៅដល់វគ្គ១៦ក្រុមពាន World Cup 2018
ចន្លោះមិនឃើញ
អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិជប៉ុន លោក Akira Nishino បានយល់ព្រមជាផ្លូវការក្នុងការមកធ្វើជាគ្រូបង្គោលក្រុមជម្រើសជាតិឈុតធំ និងឈុត U23 របស់ថៃហើយ។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់ថៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។
គ្រូដែលបានដឹកនាំក្រុមសាមួរ៉ៃជប៉ុនឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup 2018 រូបនេះ នឹងដឹកនាំក្រុមថៃ ចូលរួមប្រកួតវគ្គជម្រុះ World Cup 2022 ខាងមុខនេះ ដើម្បីអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។
ជាមួយគ្នានោះ លោកក៏ត្រៀមដឹកនាំក្រុម U23 ថៃ ចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន និង AFC U23 Championship 2020 ដែលធ្វើឡើងនៅប្រទេសថៃផងដែរ៕