មន្រ្តីជាន់ខ្ពស់​គណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់​ពី​ស្ថានភាព​ព្រះរាជសុខភាព​របស់​សម្តេច​ក្រុមព្រះ

  • 2019-07-02 04:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ចូល​សម្រាក​ព្រះបាល​នៅមន្ទីរពេទ្យ​ជាង ១​ខែ ព្រះរាជ​សុខភាព​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ គឺមកដល់ពេល​នេះ មានភាព​ល្អប្រសើរ​ឡើងវិញ​ហើយ និង​អាចចេញពី​មន្ទីរពេទ្យ​នៅពេល​ឆាប់ៗ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ណុប សុធារិទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែង​ប្រាប់ [ខ្លីៗ] នៅព្រឹក​ថ្ងៃទី០២ ខែ​កក្កដា ឆ្នាំ​២០១៩នេះ។

សម្តេច​ក្រុមព្រះ បាន​ចូល​សម្រាកព្រះបាល​ព្រះរាជសុខភាព​នៅមន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ចាប់តាំងពី​ថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ ប៉ុន្តែ​មកដល់ពេលនេះ គ្រូពេទ្យ​នៅមិនទាន់​អនុញ្ញាតឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ឱ្យដឹង​យ៉ាងដូច្នេះ​ថា៖ «ព្រះរាជ​សុខភាព សម្តេច​ក្រុមព្រះ មាន​ភាពល្អប្រសើរ​ឡើងវិញ​ហើយ ព្រះអង្គ​មាន​ជំងឺ​ឆ្អឹង។ ព្រះអង្គ​បាន​ចូលពិនិត្យ និងព្យាបាល​ព្រះរាជសុខភាព​តាំង​ពីថ្ងៃទី​២២ ខែ​ឧសភា រហូតមក​ដល់​ត្រឹម​ថ្ងៃទី២ ខែ​កក្កដា នេះ ជាងមួយខែ​ហើយ។ ព្រះអង្គ​នឹងចេញពី​មន្ទីរពេទ្យ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ ដោយរង់ចាំ​ក្រុមវេជ្ជបណ្ឌិត​វាយតម្លៃពី​ព្រះរាជសុខភាព​ព្រះអង្គ​ជាមុនសិន ទើប​បាន​គេអនុញ្ញាតឲ្យ​ចេញ។ ហើយ​រហូតមក​ដល់ពេល​នេះ ព្រះអង្គ​អាច​មាន​បន្ទូល​ទំនាក់ទំនង​គ្នាបាន»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;