រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលឆ្លើយបំភ្លឺនៅរដ្ឋសភានៅថ្ងៃ៤កក្កដា
- 2019-07-03 04:42:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងចូលឆ្លើយបំភ្លឺនៅរដ្ឋសភានៅថ្ងៃ៤កក្កដា
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា នឹងដឹកនាំប្រតិភូចូលឆ្លើយបំភ្លឺនៅរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ។ ការចូលបំភ្លឺនេះ គឺពាក់ព័ន្ធការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានថ្លែងប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី០៣ ខែកក្កដា នេះថា លោក អង្គ វង្សវឌ្ឍានា នឹងចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការរៀបចំវិស័យយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ច្បាប់តុលាការ ការដោះស្រាយវិវាទក្រៅប្រព័ន្ធ ការលើកកម្ពស់សមត្ថភាពខាងតុលាការ និងការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីតុលាការជាដើម។ ក្រៅពីនេះ បើសិនជាសម្តេចប្រធានរដ្ឋសភា អនុញ្ញាតឲ្យមានការសួរដេញដោល គឺនឹងមានសំនួរសួរបន្ថែមទៀតពីក្រុមអ្នកតំណាងរាស្ត្រ៕