Atletico Madrid បង្ហាញ​កីឡាករ​លេខ ៧ ថ្មី ជំនួស​​ Griezmann តម្លៃ​ជាង ១៤០លាន​ដុល្លារ

  • 2019-07-04 01:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បានបំបែកកំណត់ត្រា​របស់​ខ្លួន​ ដោយ​ចាយ​លុយ​ដល់ទៅ ១១៤លាន​ផោន (ប្រហែល ១៤៣លាន​ដុល្លារ) ទិញយក​កីឡាករ Joao Felix ពី​ក្លឹប​ព័រទុយហ្គាល់ Benfica។ នេះ​បើ​តាម​ការប្រកាស​របស់​ក្លឹប នៅ​លើ​ទំព័រ Twitter និង Facebook កាលពីយប់មិញនេះ។

Joao Felix

ខ្សែប្រយុទ្ធ​ព័រទុយហ្គាល់ វ័យ ១៩ឆ្នាំ ជា​កីឡាករ​ថ្លៃ​ជាង​គេរបស់ AT ហើយក៏ជា​កីឡាករ​ថ្លៃ​ជាង​គេលំដាប់ទី៤ ក្នុង​លោក​ផងដែរ បន្ទាប់ពី Neymar, Kylian Mbappe និង Philippe Coutinho។

Felix នឹង​ពាក់​អាវ​លេខ ៧ ជំនួស​ខ្សែប្រយុទ្ធ Antoine Griezmann ដែល​ផ្លាស់​ទៅ Barcelona។ យុវជន​ដែលស៊ុត ២០គ្រាប់ និង assist ១១ដង ក្នុង​ការបង្ហាញ​ខ្លួននៅ Benfica ៤៣ប្រកួតរូបនេះ នឹង​ត្រូវ​ចាប់​ដៃគូ​នៅ​តំបន់​ប្រយុទ្ធ​ជាមួយ Alvaro Morata ឬក៏ Diego Costa។

សូមបញ្ជាក់ថា ក្រៅពីអស់ Griezmann ក្រុម​របស់​លោក Diego Simeone ក៏​នឹងត្រូវ​បាត់បង់​ Diego Godin, Juanfran និង Rodri ផងដែរ៕

Felix ពេលលេង​នៅ Benfica

ទស្សនា​វីដេអូ Atletico Madrid បង្ហោះ​ស្វាគមន៍ Felix ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;