ចូលរួម​បោះឆ្នោត ដើម្បី​ជួយ​ឲ្យ​អង្គការ​មួយ​នៅ​កម្ពុជា ឈ្នះ​ពាន​រង្វាន់​ពិភពលោក

  • 2019-07-05 02:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការជីវិតនៅកម្ពុជា ឬ This Life Cambodia (TLC) ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្តសៀមរាប បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតប្រជែងជាសកលមួយដ៏មានកិត្យានុភាព ហើយកំពុងអំពាវនាវដល់អ្នកគាំទ្រកម្ពុជា ដើម្បីបោះឆ្នោតឲ្យខ្លួនទទួលបានជ័យលាភី។ អង្គការជាង ២០០ បានឆ្លងកាត់វគ្គជម្រុះដ៏វែងឆ្ងាយ និងការវាយតម្លៃជាច្រើនដំណាក់កាល ដើម្បីទទួលបានពានរង្វាន់ Grassroots Justice Prize ហើយអង្គការ TLC គឺជាអង្គការមួយក្នុងចំណោមអង្គការទាំង ៥ នេះ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជន។

អង្គការ TLC កំពុងប្រជែងយកជ័យលាភី ជាមួយអង្គការផ្សេងៗមកពីប្រទេសអាមេរិកខាងត្បូង អាមេរិកខាងជើង និងអាហ្រិក។ លោកអ្នកអាចធ្វើការបោះឆ្នោតឲ្យអង្គការ TLC បាន ដោយគ្រាន់តែចំណាយពេលប្រហែល ៣០វិនាទី តែប៉ុណ្ណោះ នៅលើគេហទំព័រ https://namati.org/network/justiceprize/#publicvote​។

សូមចូល​ទៅ​កាន់​គេហទំព័រ​ខាងលើ រួច​ចុច​ធីក​លើ​ឈ្មោះអង្គការ This Life Cambodia រួច​បំពេញ​ឈ្មោះ អ៊ីមែល ឈ្មោះប្រទេស និងចុច Submit My Vote ជាការ​ស្រេច

យុទ្ធនាការរបស់អង្គការ TLC ក្នុងការបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ បានឈ្នះពានរង្វាន់យុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Media Campaign Of The Year) នៅក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាមិនរកប្រាក់ចំណេញ (Not For Profit Technology Awards) នៅក្នុងប្រទេសអូស្ត្រាលី និងត្រូវបានជាប់វគ្គជម្រុះសម្រាប់ពានរង្វាន់ទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Marketing Awards) ចំនួនពីរផ្សេងទៀតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ពានរង្វាន់ Grassroots Justice Prize គឺជាពានរង្វាន់តែមួយគត់ ដែលត្រូវបានជ្រើសរើសដោយគណកម្មការវិនិច្ឆ័យជំនាញ និងមានការទទួលស្គាល់ជាសាធារណៈ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនជារៀងរាល់ពីរឆ្នាំម្តង បន្ថែមលើកិត្យានុភាព និងផលជះរបស់វា។

យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ឈប់អំពើហិង្សារួមគ្នា (The End Violence Together) បានប្រព្រឹត្តទៅអស់រយៈពេល ១៦ថ្ងៃ នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានចែករំលែកតៗគ្នា ដោយមានចំនួនអ្នកឃើញស្ទើរតែ ៤លាននាក់ នៅលើតែគេហទំព័រហ្វេសប៊ុកមួយប៉ុណ្ណោះ និងបានក្លាយជាខ្សែភាពយន្តខ្លីមួយ ដែលមានអ្នកចូលទស្សនាច្រើនជាង ១លានដង ផងដែរ។

យុទ្ធនាការនេះ បានជួយឲ្យប្រជាជនកម្ពុជាជាង ១៣០០០នាក់ ដែលស្វែងរកជំនួយ និងព័ត៌មានផ្សេងៗនៅលើគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ចំណេះដឹងផ្នែកច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ ជាមួយនឹងខ្សែអាត់សំលេង​អំពីច្បាប់ទាំងនោះ និងមួកសុវត្ថិភាពឌីជីថលដែលអាចទាញយកបាន និងមានដំណភ្ជាប់ទៅកាន់ទីតាំងផ្សេងៗដែលអាចស្វែងរកជំនួយបាន នៅពេលមានអំពើហិង្សាផងដែរ។

យុទ្ធនាការនេះ ត្រូវបានធ្វើឡើងតាមរយៈខ្សែភាពយន្តខ្លីដែលពោរពេញទៅដោយភាពច្នៃប្រឌិតមួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន និងបង្កើតឲ្យមានការសន្ទនា ដោយការស្រម៉ៃអំពីពិភពលោកមួយ ដែលស្រី្ត និងកុមារ មិនពាក់មួកសុវត្ថិភាពនៅពេលចេញទៅខាងក្រៅផ្ទះនោះទេ ប៉ុន្តែបែរជាពាក់មួកសុវត្ថិភាពពេលនៅក្នុងផ្ទះដើម្បីការពារពួកគេពីអំពើហិង្សាក្នុងគ្រួសារទៅវិញ។

បន្ថែមទៅលើភាពយន្តខ្លីនេះ ជនជាតិកម្ពុជាល្បីឈ្មោះជាច្រើននាក់ បានស្ម័គ្រចិត្តថតវីដេអូទាំងនេះ និងសរសេរសារគាំទ្រដើម្បីផ្សព្វផ្សាយយុទ្ធនាការនេះ រួមមានតារាបណ្តាញសង្គម កញ្ញា Catherine Harry តារាចម្រៀងប្រជាប្រិយ កញ្ញា Nikki Nikki អូន (Oun) ព្រមទាំងសិល្បៈករ និងតារាចម្រៀង យ៉ាន លីនដា (Yan Linda) ផងដែរ។

យុទ្ធនាការនេះ ត្រូវតែមានភាពច្នៃប្រឌិត ដើម្បីអាចទាក់ទាញមនុស្សឲ្យចូលទស្សនា ដោយសារឥរិយាបថសង្គមអំពីអំពើហិង្សាក្នុងគ្រួសារ កើតឡើងស្ទើរគ្រប់ទីកន្លែង ប៉ុន្តែនៅមានលក្ខណៈលាក់បាំងនូវឡើយ។ ស្ត្រីកម្ពុជាជាង ២០% ទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែមានតែ ២៤% តែប៉ុណ្ណោះ ដែលស្វែងរកជំនួយ រីឯ ៤០% ផ្សេងទៀត និយាយថា ពួកគេមិនស្វែងរកជំនួយនោះទេ ដោយសារពួកគេយល់ថា អំពើហិង្សានេះគឺជា “រឿងធម្មតា” ប៉ុណ្ណោះ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ មានប្រជាជនកម្ពុជាតែ ៨% ប៉ុណ្ណោះ ដែលដឹងថាមានច្បាប់ ស្ដីពីអំពើហិង្សាក្នុងគ្រួសារ ឆ្នាំ២០១៥ ដែលការពារស្ត្រី និងកុមារ ពីអំពើហិង្សា។

យុទ្ធនាការនេះ បានជួយឲ្យមានការយល់ដឹងកាន់តែខ្លាំងឡើងៗ អំពីច្បាប់ ហើយអង្គការ TLC បានទទួលសារពីជនរងគ្រោះនៃអំពើហិង្សា ជាសាធារណៈផង និងជាឯកជនផង ដែលបាននិយាយថា ពួកគេទទួលបានការជំរុញទឹកចិត្តឲ្យប្រឆាំងនឹងអំពើហិង្សា។ ខ្លឹមសារនៃយុទ្ធនាការនេះ មានប្រសិទ្ធភាពខ្លាំង រហូតដល់មានអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលដទៃទៀត ស្នើសុំប្រើវានៅក្នុងព្រឹត្តិការណ៍/យុទ្ធនាការរបស់ពួកគេផ្ទាល់ ហើយខ្សែភាពយន្តខ្លីនេះ ក៏ត្រូវបានចែករំលែកជាសកលផងដែរ។

លោក ឈិន សែ (Chhin Se) នាយករង នៃអង្គការ ជីវិតនៅកម្ពុជា បានមានប្រសាសន៍ថា "ការជ្រើសរើសជាបេក្ខភាពសម្រាប់ពានរង្វាន់ Grassroots Justice Prize គឺជាកិត្តិយសមួយដ៏ធំធេង និងជួយឲ្យយើងទទួលបានមូលនិធិគាំទ្របន្ថែមទៀតសម្រាប់ការងាររបស់យើង ក្នុងការការពារស្ត្រី និងកុមារកម្ពុជា ពីអំពើហិង្សាក្នុងគ្រួសារ។ "វាមិនមែនត្រឹមតែជាការទទួលស្គាល់ចំពោះការងាររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីឆន្ទះ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរមួយសម្រាប់កម្ពុជា។"

ប្រសិនបើប្រជាជនកម្ពុជាមិនបានចូលរួមក្នុងសារនៃយុទ្ធនាការរបស់យើង ហើយមិនបានចែករំលែកមតិយោបល់ និងនិយាយអំពីវា ក្នុងចំនួនដ៏ច្រើនលើសលុបនោះទេ វាក៏នឹងមិនទទួលបានជោគជ័យបែបនេះដែរ។ ឥឡូវនេះ យើងសង្ឃឹមថានឹងមានសន្ទុះនៃការចូលរួមដូចគ្នាដែរ ដែលអាចជួយយើងឲ្យទទួលបានជ័យលាភី ហើយយើងនឹងរីករាយជាអនេក ប្រសិនបើប្រជាជនកម្ពុជាអាចចំណាយពេល ១នាទី ដើម្បីចូលរួមបោះឆ្នោតឲ្យយើងនៅក្នុងការប្រកួតនេះ។ វាជាវិធីមួយដែលបង្ហាញដល់ពិភពលោកថា ប្រជាជនកម្ពុជាអាចសម្រេចជោគជ័យបាន ប្រសិនបើពួកគេធ្វើការរួមគ្នា។

ព័ត៌មានសំខាន់ៗបន្ថែមទៀត អំពីយុទ្ធនាការនេះ៖

  • ខ្សែភាពយន្តខ្លីនេះ មានជនជាតិកម្ពុជាទស្សនាចំនួនជាង ១លាននាក់

  • មនុស្សជាង ២៥៨០០០នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នៅលើគេហទំព័រដូចជា Facebook, Instagram, YouTube និង Twitter តាមរយៈការចែករំលែក ការបញ្ចេញយោបល់ និងការចុចចូលចិត្ត

  • អ្នកទស្សនាជាង ១៣០០០នាក់ បានចូលទៅកាន់ទំព័រយុទ្ធនាការផ្ទាល់ ដើម្បីទទួលបានការប្រឹក្សាយោបល់ផ្នែកច្បាប់ / ទទួលបានធនធានផ្សេងៗ ៩០០០ដង

  • យុទ្ធនាការនេះ បានផ្សព្វផ្សាយដល់មនុស្សជាង ៤លាន​នាក់ ដែលស្មើមួយភាគបួន នៃចំនួនប្រជាជនកម្ពុជាសរុប។

  • រូបស៊ុមមួកសុវត្ថិភាពរបស់ Facebook និងមួកសុវត្ថិភាពឌីជីថលដែលអាចទាញយកបាន ត្រូវបានចែករំលែក ឬទាញយកជាង ២៥០០ដង៕

អត្ថបទ៖ សុខ សុវត្ថិ

;