សម្តេច ហ៊ុន សែន៖ ឈប់បានឈប់ទៅ អ្នកដែលបន់ឱ្យខ្ញុំឆាប់ស្លាប់ យមរាជមិនត្រូវការជីវិតខ្ញុំទេ
- 2019-07-07 05:39:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ ឈប់បានឈប់ទៅ អ្នកដែលបន់ឱ្យខ្ញុំឆាប់ស្លាប់ យមរាជមិនត្រូវការជីវិតខ្ញុំទេ
ចន្លោះមិនឃើញ
ក្នុងអំឡុងសម្រាកព្យាបាលនៅសិង្ហបុរី សម្តេច ហ៊ុន សែន បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រាប់ទៅអ្នកដែលបន់ឱ្យសម្តេចឆាប់ស្លាប់ ថា «ឈប់បានឈប់ទៅ»។
ក្នុងការបង្ហោះហ្វេសប៊ុកនោះ សម្តេចក៏បានឱ្យដឹងដែរថា៖ «បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសិង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ។ អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ: ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល»៕