សម្តេច ស ខេង សម្រេច​ដាក់​ពាក្យ​បណ្តឹង​ជាលើកដំបូង ក្នុង​ឆាក​ជីវិត

  • 2019-07-08 06:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បាន​ឱ្យដឹង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​នៅថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ​២០១៩នេះ​ថា ស្ទើរពេញ​មួយជីវិត​របស់សម្តេច​មកដល់​ពេលនេះ គឺមិន​ដែល​ជាប់ពាក់ព័ន្ធ​នឹងការប្តឹងផ្តល់ ឬមាន​ក្តីក្តាំ​ជាមួយ​បុគ្គល​ណាមួយ​ឡើយ។ ចំពោះ​ការប្តឹង​លោក សម រង្ស៊ី គឺជា​លើក​ដំបូងហើយ​ដែលសម្តេច ស ខេង សម្រេច​ដាក់ពាក្យ​ប្តឹង​ជា​លក្ខណៈ​ឯកជន។

សម្តេច​ក្រឡាហោម​បញ្ជាក់ថា ការ​សម្រេចចិត្ត​ដាក់​ពាក្យ​បណ្តឹង​នេះ គឺជា​ការដាស់តឿន​ដល់អ្នកនយោបាយ​មួយចំនួន ឲ្យប្រកាន់​ខ្ជាប់នូវ​សេចក្តីថ្លៃថ្នូរ សីលធម៌ និង​គុណធម៌​ក្នុង​វិជ្ជាជីវៈ ចៀសវាង​ការ​ប្រឌិត​ព័ត៌មាន​ដើម្បី​ញុះញង់​បំផុស​បំផុល ក្នុងចេតនា​ទុច្ចរិត​មូល​បង្កាច់ និងបំបែក​បំបាក់។ «ពាក្យបណ្តឹង​នេះ ក៏ដើម្បី​ទាមទារ​យុត្តិធម៌​ដល់រូបខ្ញុំ និងអ្នករងគ្រោះ​ទាំងអស់ ដែលត្រូវ​បានបុគ្គល សម រង្ស៊ី ធ្វើការ​លាបពណ៌ និងចោទ​ប្រកាន់​បំភ្លៃ​ការពិត»។

ទន្ទឹមនឹងនេះ សម្តេច ស ខេង ក៏បាន​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់ គប្បីប្រកាន់​ខ្ជាប់នូវ​សម្បជញ្ញៈ និង​មនសិការ ក្នុង​សកម្មភាព​របស់ខ្លួន ដោយត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ជាជាង​ការប្រព្រឹត្តនូវ​អំពើ​ដែលនាំ​ឲ្យមានការ​បែកបាក់​ក្នុងសង្គម និង​ធ្វើឲ្យ​ខាតបង់​ដល់​ឧត្តមប្រយោជន៍​ជាតិ និង​ប្រជាជន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;