Toyota INNOVA ស៊េរីឆ្នាំ ២០២០ ចេញ​ថ្ងៃមុនតម្លៃ​ជាង ៥ម៉ឺនដុល្លារ

  • 2019-07-11 02:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota INNOVA គឺ​ជា​រថយន្ត​ប្រភេទ MPV ៧កៅអី ដែល​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ការ​អភិវឌ្ឍន៍ កែច្នៃ ទាំង​ផ្នែក​បច្ចេកវិទ្យា គុណភាព សុវត្ថិភាព និង​ផាសុកភាព។

ជា​ប្រភេទ​រថយន្ត SUV ត្រូវ​ចិត្ត​សម្រាប់​លក្ខណៈ​គ្រួសារ និង​សម្រាប់​ប្រភេទ ស្ថាប័នរដ្ឋ សណ្ឋាគារ ធនាគារ ស្ថាន​ទូត ក្រុមហ៊ុន​សំណង់ ក្រុមហ៊ុន​អចលនទ្រព្យ ក្រុមហ៊ុនទេសចរណ៍ និង​អាកាសចរណ៍ ជាដើម។ ​

លក្ខណៈពិសេស​របស់ INNOVA ស៊េរី ២០២០ រួម​មាន ៖

ផ្នែកខាងក្រៅ

  • មាន​ចង្កៀង​មុខ​ប្រភេទ​អំពូល LED
  • ផ្នែក​ខាង​ក្រោយ​ចង្កៀងកាត់អ័ព្ទ LED (Fog Lamp)
  • រចនា​ឡើង​រូបរាង​ថ្មី ថាស​កង់ទំហំ ១៧អ៊ីញ
  • កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង​ភ្ជាប់​ជា​មួយ​ភ្លើង​សញ្ញា បទ​ឆ្វេង-ស្ដាំ ប្រភេទ LED
  • ដៃ​ទ្វារ​រថយន្ត​ក្រូម៉េ​ភ្លឺ​រលោង ភ្ជាប់​ជា​មួយ​ប៊ូតុង (Lock/Unlock)
  • មាន​អង់តែន​វិទ្យុ​ទម្រង់​ជា​ព្រុយ​ត្រីឆ្លាម (Shark Fin) ដែល​មាន​សមត្ថភាព​ចាប់​រលក​សញ្ញា​បាន ច្បាស់​ល្អ។

ផ្នែកខាងក្នុង

  • ផ្នែក​ខាង​ក្នុង​រចនា​ឡើង​ហ្វូមីកា​ឈើ ពោរ​ពេញ​ទៅ​ដោយ​ប្រណីត​ភាព
  • ប្រព័ន្ធ​កម្សាន្ត DVD Touch Screen ជា​មួយ​នឹង​មុខ​ងារ​កម្សាន្ត​ផ្សេងៗ
  • ប៊ូតុង​បញ្ជា​ប្រព័ន្ធ​កម្សាន្ត បំពាក់​នៅ​លើ​ចង្កូត​រថយន្ត
  • ប្រព័ន្ធ​បង្ហាញ​ពហុព័ត៌មាន MID ប្រភេទ​សោ​ឆ្លាតវៃ (Smart Key)
  • ការ​បញ្ឆេះ​និង​ពន្លត់​ម៉ាស៊ីន​ជា​មួយ​ប៊ូតុង Start/Stop
  • ម៉ាស៊ីន​ត្រជាក់ មុខក្រោយ ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ
  • អំពូល​ពិដាន​លម្អ​ដោយ​ភ្លើងLED ពណ៌ខៀវ ជា​លក្ខណៈ​ខ្សែ​បន្ទាត់
  • ប្រអប់​ត្រជាក់ Cool Box សម្រាប់​ក្លា​សេ​ភេសជ្ជៈ
  • កៅអី​ពូក​ស្បែក​ចំនួន៧ ដែល​ជួរ​ទី ២​ប្រភេទ Captain Seat ងាយ​ស្រួល​ក្នុង​ការ​ចេញ​ចូល ទៅ​កៅអី​ជួរ​ទី៣និង អាច​បត់​បែន​តាម​តម្រូវ​ការ
  • ជើង​ទម្រ​កុំព្យូទ័រ (Sit Back Table) កន្លែង​ដាក់​ដប​ទឹក​ឬភេសជ្ជៈ ចំនួន 12 កន្លែង មាន​រន្ធ​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ ផ្នែក​ខាងក្រោយ។

ប្រព័ន្ធ​សុវត្ថិភាព

  • មាន​បំពាក់​ពោងសុវត្ថិភាពចំនួន ៩
  • ប្រព័ន្ធ​បើក​បរ​ពេល​ឡើង​ចំណោត(HAC) 
  • ប្រព័ន្ធ​គ្រប់​គ្រង​លំនឹង(VSC)
  • ប្រព័ន្ធ​គ្រប់គ្រង​ទំនាញ​សកម្ម (TRC) 
  • ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពេល​មាន​អាសន្ន(EBS) 
  • ប្រព័ន្ធ​ហ្រ្វាំង​សុវត្ថិភាព(ABS)
  • កាមេរ៉ា​ក្រោយ​ជា​មួយ Sensor ២គ្រាប់ ផ្ដល់​សុវត្ថិភាព​ក្នុង​ពេល​ចូល​ចំណត
  • ប្រព័ន្ធ​បែង​ចែក កម្លាំង​សម្ពាធ​ហ្រ្វាំង(EBD)  និង​ប្រព័ន្ធ​ហ្វាំង​ជំនួយ(BA)។

រថយន្ត Toyota ស៊េរីឆ្នាំ ២០២០ នេះ​ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​តម្លៃ ៥ ៤៨០០ ដុល្លារ (លើក​លែង​តែ​ពណ៌​ស​កាំ​មៃ) និង​មាន​ជម្រើស​ពណ៌​​ជា​ច្រើន​ដូចជា៖ ពណ៌​ស​កាំ​ម៉ៃ ពណ៌​ស​ក្បោះ ពណ៌​ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ប្រផេះ និង​ពណ៌ខ្មៅ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;