លោក ស ថេត ដាក់​វិធានការ​លុបបំបាត់​ម៉ូតូដែលមាន​គ្រឿង​បំពង​សំឡេង

  • 2019-07-11 06:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គស្នងការរង និង​ជាស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ដាក់វិធានការ​ត្រូវលុប​បំបាត់​ម៉ូតូ​ទាំងឡាយណា​ដែលមាន​គ្រឿងបំពង​សំឡេង​លឺខ្លាំង រំខាន​ដល់​ពលរដ្ឋ។

ថ្លែងក្នុង​ពិធីប្រគល់​លិខិត​បញ្ជាក់​ការសិក្សា​វគ្គ​បំប៉ន​ជំនាញ បច្ចេកទេស​វិទ្យាសាស្រ្ត និងការ​គ្រប់គ្រង​ការស្នាក់នៅ​ជំនាន់ទី៤ នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង​ថា ខណ្ឌដូនពេញ ត្រូវមាន​វិធានការ​មុនគេ ក្នុងការ​លុបបំបាត់​ម៉ូតូ​ដែលបង្ក​សំឡេង​រំពង​ខ្លាំង ជាពិសេស​នៅពេលរាត្រី ព្រោះវាពិតជាបាន​រំខានដល់​ពលរដ្ឋ ជាពិសេស​ចាស់ៗដែលពួកគាត់​ពិបាក​នឹងសម្រាន​ទៅវិញ នៅពេល​ភ្ញាក់ពី​ដំណេក។

ក្រៅពីនេះ លោក ស ថេត ក៏បាន​ជំរុញឱ្យ​ទប់ស្កាត់​ការ​ប្រណាំង​ម៉ូតូ ជាពិសេស​ក្រុមសិស្ស​សាលា​នៅក្នុង​រាជធានីភ្នំពេញ ហើយនៅពេល​ឃាត់បាន​ហើយ ត្រូវហៅ​អាណាព្យាបាល ដើម្បី​ធ្វើកិច្ចសន្យា និង​អប់រំ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;