ចម្រៀង ៥ បទ​របស់​ផលិត​កម្មសាន់​ដេ មាន​ចំនួន​អ្នក​ទស្សនា​លើស ១៥ លាន​ដង

  • 2019-07-11 07:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បទ​ចម្រៀង​ជា​ច្រើន​របស់​តារា​ចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ល្បី​ល្បាញ​ជា​ពិសេស​មាន​ចំនួន​អ្នក​ទស្សនា​ច្រើន។ ថ្ងៃ​នេះ Sabay បាន​លើ​យក​បទ​ចម្រៀង​ចំនួន ៥​បទ​របស់​ផលិត​កម្ម​សាន់ដេ​ដែល​បាន​ធ្វើ​ការ​បង្ហោះ​នៅ​លើ Channel​ YouTube ផ្លូវការ​របស់​ខ្លួន ​ដែល​បច្ចុប្បន្ន​មាន​ចំនួន​អ្នក Subscriber ជាង ១,៦០លាន​នាក់ គិត​ត្រឹម​ខែ កក្កដា ឆ្នាំ២០១៩ នេះ។

ខាង​ក្រោម​នេះ​ជា​ចម្រៀង ៥បទ​ដែល​មាន​ចំនួន​អ្នក​ទស្សនា​លើស​ពី ១៥លាន​ដង៖​​

១.បទ "សុំទោសប៊ិច សុំទោសសៀវភៅ" [ OFFICIAL LYRIC VIDEO ] បច្ចុប្បន្ន​មាន​ទស្សនា ២៧ លាន​ដង

បទ​ចម្រៀង​នេះ​ច្រៀង​ដោយ​តារា​ចម្រៀង និង​ជា​អ្នក​កំប្លែង​នាយ ចឹម បាន​ចេញ​ជា​វីដេអូ MV ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៤ សីហា ២០១៨។

២.បទ "គេជាស្រី អូនជាប្រពន្ធ" [ OFFICIAL LYRIC VIDEO ] បច្ចុប្បន្ន​មាន​ទស្សនា ២៤ លាន​ដង

បទ​នេះ​និពន្ធ​ទំនុក​ច្រៀង ដោយ ហ៊ាង ម៉េងហួរ និពន្ធ​បទភ្លេង ដោយ ផេន បូទី ជា​ការ​បក​ស្រាយ​រួម​គ្នា​ដោយ BOTY និង នាង សុគន្ធា បាន​ចេញ​ជា​វីដេអូ MV ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤ កញ្ញា ២០១៨។

៣.បទ: អ្នក​អស់​សង្សារ​នាំ​គ្នា​លើក​ដៃ (Official MV) បច្ចុប្បន្ន​មាន​ទស្សនា ២០ លាន​ដង

បទ​នេះ​និពន្ធ​ទំនុក​ច្រៀង ដោយ ហ៊ាង ម៉េងហួរ និពន្ធ​បទភ្លេង ដោយ ផេន បូទី ចម្រៀង​ដោយ តារា​កំប្លែង​នាយ ចឹម បាន​ចេញ​ជា​វីដេអូ MV ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៨ មេសា ២០១៧។

៤.បទ "ជើង​មេឃ​ពណ៌​ខ្មៅ" [ OFFICIAL LYRIC VIDEO ] បច្ចុប្បន្ន​មាន​ទស្សនា ១៦ លាន​ដង

បទ​នេះ​ជា​ទំនុក​ច្រៀង និង បទ​ភ្លេង​មរតក​ដើម ចម្រៀង​ឡើង​វិញ​ដោយ អនុស្សាវរីយ៍ បាន​ចេញ​ជា​វីដេអូ MV ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៥ តុលា ២០១៨ ។

៥.បទ "បេះដូងចេះស្រវឹង"(Official MV) បច្ចុប្បន្ន​មាន​ទស្សនា ១៥ លាន​ដង

បទ​នេះ​និពន្ធ​ទំនុក​ច្រៀង ដោយ ម៉ៅឃ្លី និពន្ធ​បទភ្លេង ដោយ កូនមាន់ ចម្រៀង​ដោយ នាង​គន្ធា បាន​ចេញ​ជា​វីដេអូ MV ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៣ ធ្នូ ២០១៧៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;