ជប៉ុន នឹងផ្តល់ជំនួយឥតសំណងជាង ៤លានដុល្លារសម្រាប់អនុវត្តគម្រោងនៅកម្ពុជា
- 2019-07-15 03:52:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន នឹងផ្តល់ជំនួយឥតសំណងជាង ៤លានដុល្លារសម្រាប់អនុវត្តគម្រោងនៅកម្ពុជា
ចន្លោះមិនឃើញ
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (ជាង ៤,៦លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា។ ពិធីនេះចុះហត្ថលេខានេះ នឹងធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេស។
ក្នុងឋានៈជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ជប៉ុនបានជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៕