ភ្នំពេញក្រោន បញ្ចេញវីដេអូ បង្ហាញ​ពី​ការ​ប្រើក្បាច់​ពិសេស​របស់​ប្រាក់ ធីវ៉ា

  • 2019-07-16 02:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប្រាក់ ធីវ៉ា បាន​បញ្ចេញ​ក្បាច់​យក​ខ្នង​ទប់​បាល់ យ៉ាង​ល្អ​ឥតខ្ចោះ អំឡុង​ការប្រកួត​លីគកំពូល​កម្ពុជា រវាង​ភ្នំពេញក្រោន និង​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។

ភ្នំពេញក្រោន បាន​បង្ហោះ​វីដេអូ​នោះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ជាច្រើន។ អ្នកគាំទ្រ​ជាច្រើនរូប បានចែករំលែកបន្ត និងបញ្ចេញ​មតិ​កោត​សរសើរ​បច្ចេកទេស​របស់​កីឡាករ​មកពីខេត្ត​កោះកុង​រូបនេះ។

សូមបញ្ជាក់ថា នៅ​ក្នុង​ការប្រកួត​ដែល​ភ្នំពេញក្រោន ឈ្នះ​បាទី ១២-១ នោះ ប្រាក់ ធីវ៉ា មិន​បាន​ស៊ុត​បញ្ចូលទីនោះទេ ប៉ុន្តែ​ខ្សែប​ម្រើ​វ័យក្មេងរូបនេះ បាន​បង្កើត​ឱកាស​ជាច្រើន​ដល់​មិត្តរួមក្រុម ហើយ​ក៏​បាន​បញ្ចេញ​សមត្ថភាព​បណ្ដើរបាល់ ញាក់បាល់ បាន​យ៉ាង​ល្អទៀតផង។

សូម​ទស្សនា​វីដេអូ​នោះ ដូចខាងក្រោម៖

ចុចអាន៖ ខ្សែប្រយុទ្ធ​ថ្មី​ភ្នំពេញក្រោន ឡើង​ឈរ​លើ​គេ​​ក្នុង​តារាង Top Scorer លីគ​កំពូល​កម្ពុជា

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;