ខ្សែប្រយុទ្ធ​ថ្មី​ភ្នំពេញក្រោន ស៊ុត ៦គ្រាប់​ ឡើង​ឈរ​លើ​គេ​​ក្នុង​តារាង Top Scorer លីគ​កំពូល​កម្ពុជា

  • 2019-07-15 02:09:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​នីហ្សេរីយ៉ា Dzarma Bata ដែល​ជា​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ភ្នំពេញក្រោន បាន​ស៊ុត​បញ្ចូលទី ៦គ្រាប់​ម្នាក់ឯង ជួយ​ឲ្យ​ភ្នំពេញក្រោន បំបាក់ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ១២-១ ក្នុង​សប្ដាហ៍​ទី១៥ នៃ​លីគ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន Smart RSN កាលពីថ្ងៃអាទិត្យ​ ទី១៤ កក្កដា​ម្សិលមិញ។

Bata អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព៖ ភ្នំពេញក្រោន)
៦គ្រាប់​បន្ថែមនេះ ជួយ​ឲ្យ Bata កើន​គ្រប់​បាល់​សរុបដល់ ២០គ្រាប់ វ៉ា​ដាច់​កីឡាករ​២រូប គឺកីឡាករ​កាម៉េរូន Privat របស់ព្រះខ័ន​រាជស្វាយរៀង (១៩គ្រាប់) និងកីឡាករ​នីហ្សេរីយ៉ា Timothy របស់​អង្គរថាយហ្គឺរ (១៨គ្រាប់)។

សូមបញ្ជាក់ថា Bata ទើប​ផ្លាស់ពី​ក្លឹប​ក្រសួង​ការពារជាតិ មក​កាន់​ភ្នំពេញក្រោន នា​ជើង​ទី២ នៃ​លីគ​កំពូល​កម្ពុជា។ កាលពី​ជើងទី១ កីឡាករ​រូបនេះ ស៊ុត​បាន ១៣គ្រាប់​ឲ្យ​ក្រសួង​ការពារជាតិ មុន​បន្ថែម ៧គ្រាប់ ក្នុង​២ប្រកួត​ដំបូងនៅ​ភ្នំពេញក្រោន។

លទ្ធផល​ទាំងអស់ នៃ​លីគកំពូល​កម្ពុជា សប្ដាហ៍ទី ១៥៖

រូបភាព៖ MCL

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;