មកដឹងតម្លៃ Honda PCX ស៊េរី​ឆ្នាំ ២០១៩ នៅ​សល់​ប៉ុន្មាន​ពេល​នេះ?

  • 2019-07-16 02:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honda PCX ជា​ប្រភេទ​ម៉ូតូ​មាន​ភាព​ពេញ​និយម​មួយ​សម្រាប់​ប្រជា​ជន​កម្ពុជា និង​ត្រូវ​ចិត្ត​សម្រាប់​អ្នកជិះ​គ្រប់​វ័យ។ ទោះ​បី​ជា​មាន​ម៉ូតូ​ស៊េរី​ថ្មី​ជា​ច្រើន​បាន​លក់​ប្រជែង​ទី​ផ្សារ​តែ Honda PCX នៅ​តែ​ពេញ​និយម​ប្រើ​ប្រាស់។

រូបភាព៖ Mrr-Dara Moto-Shop
​មក​ដល់​ចុង​ឆ្នាំ​នេះ Honda PCX បាន​ចេញ​ដល់​ស៊េរី​ឆ្នាំ ២០២០ សឹង​តែ​ថា រក​លុយ​ដេញ​ស៊េរី​មិន​ទាន់។ តែបើ​អ្នក​កំពុង​ចាប់​ចិត្ត​លើ Honda PCX អាច​គិត​គូ​ពិចារណា​សម្រាប់​ស៊េរី​ឆ្នាំ ២០១៩ ដោយ​មាន​លក់​ទាំង​ថ្មី និង​មួយ​ទឹក​នៅ​តាម​ហាង​ក្នុងក្រុង​ភ្នំពេញ។

Honda PCX កម្លាំង​ម៉ាស៊ីន ១៥០ សេសេ ប្រភេទ Smart Key ដែល​កំពុង​លក់​នៅ​តាម​ហាង​ថ្មី​តម្លៃ​ប្រមាណ​ជា ៤៣៥០ ដុល្លារ និង​មួយ​ទឹក​តម្លៃ​នៅ​ប្រមាណ​ជា ៣៨៥០ ដុល្លារ (តម្លៃអាច​ខុសគ្នាបន្តិចបន្តួច​នៅ​តាម​ហាង)។

រូបភាព៖ SeyHa Store

លក្ខណៈ​ពិសេស​របស់ PCX កន្លង​មក៖

  • ភ្លើង​ចង្កៀង​មុខ LED ភ្ជាប់​ជាមួយ​ភ្លើង​ឌឺមី LED
  • មាន LED បញ្ចាំង​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​ម៉ូតូ
  • ភ្លើង​ចង្កៀង​ក្រោយ LED
  • ប្រអប់​ដាក់​សម្ភារៈ​ធំ និង​មាន​ប្រព័ន្ធ​សាក​ថ្ម

SMART Key ដែល​មាន​ប៊ូតុង​ចុច​ភ្លើង Welcome Light និង​បន្លឺ​សំឡេង ដើម្បី​ងាយ​ស្រួល​រក ប៊ូតុង​ការពារ​ចោរកម្ម ដោយ​មាន​សំឡេង​រោទ៍​ពេល​ម៉ូតូ​បម្លាស់ទី ឬ​រំញ័រ និង​ប៊ូតុង​បើក ឬ​បិទ លើ​ប្រព័ន្ធ​ដំណើរ​ការ​រវាង SMART Key និង SMART Controller៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;