អតីត​គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា ថា​ក្រុម​អាស៊ាន ៣ សង្ឃឹម​ឆ្លងផុត​​វគ្គ​ជម្រុះ World Cup

  • 2019-07-18 02:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino ដែល​ជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន បានបញ្ចេញ​ទស្សនៈ​ថា ក្រុម​អាស៊ាន ៣ មាន​ភាគរយ​ខ្ពស់​ ថា​នឹង​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ FIFA World Cup 2022 ជុំទី២។

ក្រុមអាស៊ាន​ទាំង ៣ ដែល​លោក​រំពឹង​ថា​នឹងអាច​ឆ្លងផុត​ទៅ​វគ្គ​បន្ទាប់​នោះ រួម​មាន៖ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ យ៉ាងណាក្ដី លោក​មិន​បាន​លើក​យក​ហេតុផល​មកបញ្ជាក់ ថា​ហេតុអ្វី​លោក​សង្ឃឹម​លើ​ក្រុមទាំង ៣ នោះទេ។

ប៉ុន្តែ​បើ​គេ​ក្រឡេក​ទៅ​មើល​លទ្ធផល​នៃ​ការ​ចាប់​ពូល​ម្សិលមិញនេះ​វិញ គឺ​មីយ៉ាន់ម៉ា ស្ថិត​ក្នុង​ពូល F ទល់​នឹង​ក្រុមជប៉ុន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងម៉ុងហ្គោលី។ ចំណែក​ថៃ និងវៀតណាម ស្ថិត​ក្នុង​ពូល G ជាមួយ​ក្រុម ៣ផ្សេងទៀត គឺ អារ៉ាប់រួម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

ក្រុម​លេខ១ ក្នុង​ពូលនីមួយៗ (៨ពូល) និង​ឡើង​ទៅ​ជុំ​បន្ត ជាមួយ​ក្រុម​លេខ​២ ល្អបំផុត​ចំនួន ៤។ តើក្រុមទាំង ៣ អាច​មាន​សង្ឃឹមថា​នឹងឆ្លងផុត ដូចការ​ព្យាករ​របស់​លោក Leonardo ដែរឬយ៉ាងណា?

ចុចអាន៖ កម្ពុជា ចាប់ឆ្នោតជម្រុះ World Cup ប៉ះក្រុមខ្លាំង ៤ នៅអាស៊ី

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;