ក្ដៅៗ! ចាន់ រតនា មានឈ្មោះប្រកួតនៅ ONE Championship ជាថ្មី ប៉ះជើងឯកចំបាប់គុយបា
- 2019-07-18 03:38:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ចាន់ រតនា មានឈ្មោះប្រកួតនៅ ONE Championship ជាថ្មី ប៉ះជើងឯកចំបាប់គុយបា
ចន្លោះមិនឃើញ
ចាន់ រតនា នឹងឡើងសង្វៀន ONE Championship ជាថ្មី នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការប្រកាសរបស់ ONE នាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ។
មិនត្រឹមតែជំនាញក្លេក្បាច់ចំបាប់នោះទេ កីឡាករវ័យ ៣២ឆ្នាំរូបនេះ ក៏ធ្លាប់មានបទពិសោធន៍ប្រកួត MMA អាជីព ដល់ទៅ ១០ដងផងដែរ ដោយឈ្នះ ៨ដង និងចាញ់តែ ២ដងប៉ុណ្ណោះ។ យ៉ាងណាក្ដី នេះជាលើកទី២ ដែល Gustavo ប្រកួតនៅ ONE Championship ខណៈប្រកួតទី១ កីឡាកររូបនេះ ចាញ់ជើងខ្លាំងជប៉ុន Tatsumitsu Wada ដោយពិន្ទុ។
ចំណែក ចាន់ រតនា ធ្លាប់ប្រកួត ៩ដង ឈ្នះ ៦ដង និងចាញ់៣ដង ក្នុងនោះ ៥ដងជាជ័យជម្នះនៅ ONE Championship។ ប្រកួតចុងក្រោយ អ្នកប្រដាល់គុនខ្មែរ មកពីក្លឹបសិល្បៈរូបនេះ ប្រកួតឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian៕