ចំណុចត្រូវដឹង ពីអ្នកជំនាញមុនពេល​សម្រេចចិត្តទិញ RX300 មួយទឹក​ជិះ

  • 2019-07-22 09:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ការ​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ក្នុង​ស្រុក​ពេល​បច្ចុប្បន្ន​បាន​គ្រប​ដណ្ដប់​លើ​ទីផ្សារ ដោយ​សារ​ទំនោរ​នៃ​ភាព​ពេញ​និយម​មាន​ការ​កើន​ឡើង គួប​ផ្សំ​ជា​មួយ​តម្លៃ​ធូរ​ថ្លៃ​ធ្វើ​ពលរដ្ឋ​ខ្មែរ​អាច​​មាន​លទ្ធិ​ភាព​ទិញ​ឡាន​ទាំង​នេះ​យក​មក​ប្រើ​ប្រាស់។

ថ្ងៃ​នេះ Sabay សូម​បង្ហាញ ៦​ចំណុច​មុន​​ទិញ RX300 ​មួយ​ទឹក​ជិះ​នៅ​ខ្មែរ៖

ស៊េរី​ឆ្នាំ

ឡាន Lexus RX300 បើ​ទិញ​ជិះ​គួរ​ទិញ​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០០ ឡើង។ ចំពោះ​ការ​លើក​ឡើង​ដូច្នេះ លោក គីម ហួត​ថៅកែ​ការ៉ាស​កែច្នៃ​រថយន្ត VKH អះអាង​ថា គ្រឿង​ម៉ាស៊ីន​និង​ប្រព័ន្ធ​ផ្នែក​ខាង​ក្នុង​រថយន្ត Lexus RX 300 ស៊េរី ១៩៩៩ មិន​សូវ​ទំនើប​និង​ធន់​ដូច​ពពួក​ស៊េរី​ចាប់​ពី ឆ្នាំ ២០០០ ឡើយ។

លោក​បន្ថែម​ថា​ត្រកូល RX 300 ស៊េរី​ក្រោម​ឆ្នាំ ២០០០ ស៊ី​សាំង ដោយ​សារ​​ម៉ាស៊ីន​វា​ធំ​ហើយ​គ្រឿង​ម៉ាស៊ីន​​​រាង​ចាស់ ចំណែក​ឆ្នាំ ២០០០ ឡើង​សម​ល្មម​អាច​ទិញ​ប្រើ ព្រោះ​គ្រឿង​ម៉ាស៊ីន​និង​ប្រព័ន្ធ​ផ្សេង​​ទំនើប​ ធន់ និង​ស៊ី​សាំង​តិច​ជាង​ដោយ​ចម្ងាយ​ផ្លូវ ១០០គ.ម ស៊ី​សាំង​ប្រមាណ​ពី ១៣ ទៅ ១៤ លីត្រ។

ប្រភេទ Option

Option ក៏​ជា​ផ្នែក​មួយ​ដែល​អ្នក​ទិញ​ឡានLexus ប្រភេទ RX300 គួរ​ពិចារណា។ សម្រាប់ Option RX300 មាន ៣ ប្រភេទ​គឺ ប្រភេទ​ធម្មតា ប្រភេទ​ Half option និង​ប្រភេទ​ full option ហើយ​ម៉ូដែល​ពេញ​និយម​មាន​ដូចជា Lexus 300 ។

ត្រង​ចំណុច​នេះ​អ្នក​គួរ​សម្រេច​ចិត្ត​ទិញ​ប្រភេទHalf option ឬfull option ឡើង​ទៅ ព្រោះ​មាន​ភាព​ខុស​គ្នា​ពី​ប្រភេទ​ធម្មតា​ដូច​ជា មាន​ភ្លើង​ឡា​ស៊ែរ ដែល​វា​អាច​រេ​តាម​ស្ថានភាព​ផ្លូវ កៅអី​អង្គុយ ហើយ​លក្ខណៈ​សំគាល់​មួយ​ទៀត​គឺ​អេក្រង់។ សម្រាប់ full option មាន​អេក្រង់​អាច​ប៉ះ​បញ្ជា​​ដោយ​ផ្ទាល់ តែ​ចំពោះ​ប្រភេទ Half Options វិញ មាន​អេក្រង់​ដែរ តែ​មិន​អាច​បញ្ជា​​បាន​ទេ គឺ​គេ​ប្រើ​ប៊ូតុង​ចុច ឯ​ប្រភេទ​ធម្មតា​អត់​មាន​អេក្រង់​ទេ ឯ​លក្ខណៈ​ផ្សេង​ទៀត​ដូច​គ្នា ឫ​ខុស​គ្នា​តិច​តួច។

ប្រភេទ​ប៉ុង

លោក រិទ្ធី អ្នក​ជំនាញ​មើល​ឡាន​បាន​ប្រាប់ Sabay ថា​អ្នក​ប្រើ​ប្រាស់​ឡាន​មួយ​ទឹក​ក្នុង​ស្រុក​គួរ​ទិញ​ប្រភេទ​ប៉ុង ១ ប្រើ​ព្រោះ​ឡាន​ប្រភេទ​នេះ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក មាន​ស្ថានភាព​ប្រើ​ប្រាស់​ដូច​ស្រុក​យើង​ច្រើន​ធ្វើ​ឲ្យ​ឡាន​ប្រភេទ​នេះ​នៅ​មាន​សភាព​ស្អាត។ ចំណែក​​ប៉ុង ២ ប្រើ​នៅ​តំបន់​មាន​ព្រិល តំបន់​ទឹក​លិច​ក្បែរ​​មាត់​សមុទ្រ និង​ផ្លូវ​ប្រភេទ​ពិបាកៗ​ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រភេទ​ប៉ុង២​​នេះ​មិន​សូវ​ស្អាត ឆាប់​ច្រេះ ខូច​គ្រឿង​ក្រោម ជាហេតុ​ពុំ​សូវ​មាន​គេ​នាំ​ចូល។

លោក​ប្រាប់​ថា រថយន្ត Lexus RX300 ប៉ុង ១ មាន​តម្លៃ​ថ្លៃ​ជាង​ប៉ុង ២​ ប្រមាណ​ជា ១ ០០០ ដុល្លារ ដោយ​សារ​ភាព​ពេញ​និយម​សម្រាប់​ទីផ្សារ​​ស្រុក​យើង​។

កម្រិត​ស៊ី​សាំង

អ្នក​ប្រើ​ប្រាស់​តែង​តែ​ចង់​បាន​រថយន្ត​ប៉ុង ១ ជាង​ប៉ុង ២ ព្រោះ​គិត​ថា​ស៊ី​សាំង​តិច ជាង​រថយន្ត​ប៉ុង ២ ណាមួយ​ពុំ​សូវ​ប្រើ​ប្រាស់​នៅ​លើ​ផ្លូវ​លំបាក​ច្រើន។ ម្យ៉ាង​ទៀត​គិត​ថា​ឡាន​ប្រភេទ​ប៉ុង ១​ មាន​ទី​ផ្សារ​ជាង ងាយ​ស្រួល​លក់​ចេញ ឬ​ចង​ប្ដូរ​ស៊េរី​ថ្មី​ដោយ​មិន​សូវ​ខាត​ច្រើន។

ប្រភេទ​ប៉ុង​មួយ​ម៉ាស៊ីន​៖ ស៊ីឡាំង ៦ ទំហំ​ ៣,០ លីត្រ កម្រិត​ស៊ីសាំង៖ ក្នុង​ក្រុង​ ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១០,៦៩ លីត្រ/ ១០០ គ.ម។

ប្រភេទ​ប៉ុង​ពីរ​​ម៉ាស៊ីន​៖ ស៊ីឡាំង​ ៦ ទំហំ​ ៣,៣ លីត្រ កម្រិត​ស៊ីសាំង៖ ក្នុង​ក្រុង​ ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅ​ក្រុង​ ១១,២ លីត្រ/ ១០០ គ.ម។

អាច​ខុស​បន្តិចបន្តួច​ដោយ​សារ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ជា​ប្រភេទ​ឡាន​មួយ​ទឹក។

ពណ៌

លោក វ៉ា វណ្ណ ម្ចាស់​ឃ្លាំង​លក់​ឡាន Y168 បាន​ឲ្យ​ដឹង​ថា​ពណ៌​ដែល​កំពុង​ពេញ​និយម​ភាគ​ច្រើន​គឺ​ពណ៌​ស​ព្រោះ​ជា​ពណ៌​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន មាន​ទី​ផ្សារ​ខ្ពស់​ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង​បន្តិច​ដែរ។ លោក​បន្ត​ថា​មូលហេតុ​ដែល​បើ​ពណ៌ស​ថ្លៃ​ជាង​ពណ៌ផ្សេងៗ មក​ពី​កត្តា​ការ​និយម​តៗ​គ្នា​របស់​អ្នក​ប្រើប្រាស់​។ ភាគ​ច្រើន​ឡាន​ពណ៌​ផ្សេង​មិន​សូវ​និយម​ទេ អ្នក​ជិះ​នៅ​ស្រុក​ខ្មែរ បើ​មាន​ក៏​តិចតួច​ដែរ​ដូចជា​ពណ៌មាស ពណ៌​ស្ករ ពណ៌​ខៀវ ពណ៌​ខ្មៅ​ជាដើម។

បើ​និយាយ​ពី​តម្លៃ​​វិញ​ពណ៌​សមាន​តម្លៃ​ថ្លៃ​​ជាង​ពណ៌​ផ្សេង​ប្រមាណ​ជា ២ ០០០ ដុល្លារ ដោយ​គិត​ទាំង​​ប្រភេទ Base Option, Half full និង Full Options ក៏​ដោយ។

ពេល​លក់​ចេញ

ពេល​ទិញ​ជិះ​ហើយ​ចង់​ប្ដូរ​ស៊េរី​ថ្មី​អាច​មាន​ភាព​ងាយ​ស្រួល​លក់​ចេញ​ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ឡាន​ប្រភេទ​ពេញ​និយម​ដូច​ជា ប្រភេទ​ប៉ុង ស៊េរីឆ្នាំ ពណ៌។ ម្យ៉ាង​ទៀត​ស៊េរី​ពួក Lexus RX មួយ​ទឹក​នេះ កំពុង​មាន​អ្នកប្រើ​ប្រាស់​ច្រើន​ដូច​នេះ​ធ្វើ​ឲ្យ​ពេល​លក់​ចេញ​មិន​សូវ​ខាត​ច្រើន​ដូច​ស៊េរី​ដទៃ​ឡើយ ដោយ​សារ​វា​ជា​ប្រភេទ​រថយន្ត​ពេញ​និយម​ស្រាប់​ទាំង​អ្នក​ប្រើ​ជា​លក្ខណៈ​គ្រួសារ និង​ប្រកប​របរ​រត​តាក់ស៊ី​ជា​ដើម៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

;