សម្តេច ហ៊ុន សែន៖ តើកម្ពុជា ត្រូវការយោធាចិនលើទឹកដីខ្លួនដើម្បីអ្វី?
- 2019-07-23 02:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ តើកម្ពុជា ត្រូវការយោធាចិនលើទឹកដីខ្លួនដើម្បីអ្វី?
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលចំពោះការចេញផ្សាយរបស់ The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី?»។ នេះបើតាមសេចក្តីបំភ្លឺរបស់សម្តេច ហ៊ុន សែន ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
សម្តេច ហ៊ុន សែន បានចាត់ទុកព័ត៌មានប្រឌិតខាងលើនេះ ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលអះអាងយ៉ាងដូច្នេះថា៖ «គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ យើងមិនដែលបានពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ»៕