កម្ពុជា-ប្រ៊ុយណេ បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា អំឡុង​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត

  • 2019-07-24 07:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា បាន​ធ្វើទស្សនកិច្ច​នៅប្រទេស​ប្រ៊ុយណេ។ ក្នុងនោះលោក​បាន​ជួប​ពិភាក្សាការងារ​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh មេបញ្ជាការ​កងទ័ព​ជើងគោក​ប្រ៊ុយណេ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ ផ្តល់ឱ្យ
នៅក្នុង​ជំនួប​នោះ លោក​ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃកងទ័ពជើង​គោកកម្ពុជា​ដែលដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត។ លោកបាន​ចាត់ទុកថា​ជំនួប មេបញ្ជាការ​កងទ័ពជើងគោក​នៃប្រទេសទាំងពីរ​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​ក្នុង​វិស័យ​យោធា​រវាងប្រទេស​ទាំងពីរ។ កងទ័ព​ប្រ៊ុយណេ នឹង​បន្ត​ទំនាក់ទំនង និងគាំទ្រ​កងទ័ព​កម្ពុជា​ទៅថ្ងៃ​អនាគត។
រូបថត៖ ផ្តល់ឱ្យ

លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា ជំនួប​នេះ ជាការ​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ ហើយ​លោក​សង្ឃឹមថា កងទ័ព​នៃប្រទេស​ទាំងពីរ​នឹងមាន​សកម្មភាព​ជា​ទ្វេភាគី និង​ពហុភាគី​បន្ថែម​ទៀត​នៅថ្ងៃ​អនាគត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;