អាមេរិក បញ្ជូន​នាវាសង្គ្រាម​ទៅឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់

  • 2019-07-25 03:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​អាមេរិក​បាន​ប្រកាស​ឱ្យដឹង​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៩​ថា ខ្លួនបាន​បញ្ជូន​នាវា​សង្គ្រាម​ USS Antietam ១គ្រឿង ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែលជា​សមុទ្រ​បែងចែក​ចិន​ដីគោក និង​តៃវ៉ាន់ ដើម្បី​បង្ហាញ​ពីសេរីភាព​នាវាចរណ៍។

នាវា USS Antietam (រូបថត៖ AFP)
លោក Clay Doss អ្នកនាំពាក្យ​​កង​នាវាទី៧ របស់​កងទ័ព​ជើងទឹក​អាមេរិក បាន​អះអាង​យ៉ាងដូច្នេះ​ថា៖ «នាវានេះ បរឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ បង្ហាញ​ពីការ​តាំងចិត្ត​របស់​អាមេរិក​ចំពោះ​សេរីភាព និង​ការបើក​ចំហរ​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទ័ពជើងទឹក​អាមេរិក នឹង​បន្ត​បញ្ជូន​យន្តហោះ នាវា និង​ប្រតិបត្តិការ​នៅគ្រប់​កន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត»។

កាលពី​ម្សិលមិញ​នេះដែរ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចិន លោក Wu Qian ក៏បាន​ថ្លែង​ព្រមាន​ដែរថា ប្រសិន​បើមាន​នរណា​ហ៊ាន​ព្យាយាម​បំបែក​តៃវ៉ាន់ចេញពីចិន នោះ​យោធាចិន​នឹងត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម ដើម្បីការពារ​អធិបតេយ្យភាព ឯកភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;