មកស្គាល់សង្សារ និងអតីតសង្សារ​ទាំង ២៤នាក់ របស់​ Ronaldo!

  • 2019-07-25 08:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​កីឡាករ​បាល់ទាត់​​ Cristiano Ronaldo ​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន ​ចុះ​ផ្សាយ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារីៗ​​ស្រស់​ស្អាត​​ជាង​ ២០​នាក់​ គិត​មក​ទល់​​បច្ចុប្បន្ននេះ។

Ronaldo ជាមួយ​មិត្ត​ស្រី​បច្ចុប្បន្ន Georgina Rodriguez
ដោយសារ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដែល​កំពុង​លេង​នៅ​ក្លឹប Juventus មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ និង​មាន​រូបរាង​សង្ហារផងនោះ ​ធ្វើ​ឲ្យ​ Super Star រូប​នេះ​ ​ងាយ​នឹង​​ឆក់​បាន​បេះដូង​ នារីៗ​តារា​ម៉ូដែល​លំដាប់​ពិភពលោក​ជា​ច្រើន។ វិបសាយ​ Orzzzz ​បាន​បង្ហាញ​ឈ្មោះ​ស្រី​ស្អាត​ទាំង​ ២៤នាក់ ដែល CR7 ធ្លាប់ទាក់ទង និងកំពុង​ទាក់ទង ដែលមានដូចខាងក្រោម៖

១. Jordana Jardel – តារា​ម៉ូដែល​ប្រេស៊ីល – ២០០៣

២. Isabel Figueira – តារា​ម៉ូដែល​ព័រទុយហ្គាល់​ – ២០០៥

៣. Diana Chavez – តារា​សម្តែង​ព័រទុយហ្គាល់ – ២០០៦

៤. Soraia Chaves – តារា​សម្តែង​ព័រទុយហ្គាល់ – ២០០៦

៥. Luciana Abreu – តារា​ចម្រៀង​ព័រទុយហ្គាល់ – ២០០៧

៦. Gemma Atkinson – តារា​សម្តែង​​អង់គ្លេស​ – ២០០៧

៧. Karina Bacchi – តារា​សម្តែង​​ប្រេស៊ីល​​ – ២០០៧

៨. Bipasha Basu – តារា​សម្តែង​​ឥណ្ឌា​​ – ២០០៧

៩. Maria Sharapova – កីឡា​ការិនី​វាយ​កូន​បាល់​រុស្សី – ២០០៧

១០. Nikki Ghazian – តារា​​ម៉ូដែល​អាមេរិក​​​ – ២០០៨

១១. Letizia Filippi – តារា​​ម៉ូដែល​​អ៊ីតាលី​​​​ – ២០០៨

១២. Nereida Gallardo – តារា​​ម៉ូដែល​​​អេស្ប៉ាញ​​​​​ – ២០០៨

១៣. Mia Judaken – តារា​​ម៉ូដែល​​​​អាមេរិក​​​​​​ – ២០០៨

១៤. Gabriela Endringer – តារា​​ម៉ូដែល​​​​​ប្រេស៊ីល​​​​​​​ – ២០០៩

១៥. Alice Goodwin – តារា​​ម៉ូដែល​​​​​​អង់គ្លេស​​​​​​​​ – ២០០៩

១៦. Paris Hilton – តារា​​ម៉ូដែល​​​​​​ និង​តារា​ចម្រៀង​​អាមេរិក​​​​​​​​​ – ២០០៩

១៧. Luana Belletti – តារា​​ម៉ូដែល​ប្រេស៊ីល​ – ២០០៩

១៨. Raffaella Fico – ​តារា​​ម៉ូដែល និង​តារា​ចម្រៀង​​អ៊ីតាលី – ២០០៩

១៩. Imogen Thomas – តារា​​ម៉ូដែល​​អង់គ្លេស​​ – ២០១០

២០. Jasmine Lennard – ពិធី​ការិនី​សញ្ជាតិ​អង់គ្លេស​​ – ២០១០

២១. Kim Kardashian – ពិធី​ការិនី​ និង​តួ​សម្ដែង​អាមេរិក​​​ – ២០១០

២២. Irina Shayk – តារា​​ម៉ូដែល​​​រុស្សី​​​ – ២០១១

២៣. Lucia Villalon – អ្នក​សារព័ត៌មាន​អេស្ប៉ាញ​​​​ – ២០១៥

២៤. Georgina Rodriguez – សញ្ជាតិ​អេស្ប៉ាញ (មិត្ត​ស្រី​បច្ចុប្បន្ន)

អត្ថបទ៖ ជីវ័ន្ត​

អត្ថបទថ្មី
;