វីដេអូ៖ យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី-ចិន ល្បាត​រួមគ្នា​លើកដំបូង​ ​តែ​បង្ក​ភាព​តានតឹង​ជាមួយ​កូរ៉េ និង​ជប៉ុន

  • 2019-07-25 09:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​បញ្ចេញ​ខ្សែអាត់​វីដេអូ​ដែល​បង្ហាញ​ពីការ​ល្បាតរួមគ្នា​លើក​ដំបូងរវាង​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី Tu-95MS និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន H-6K នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

យ៉ាងណាមិញ ការហោះ​ល្បាត​រួមគ្នា​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩បែបនេះ បាន​បង្ក​ឱ្យមាន​ភាព​តានតឹង​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​បំផុត​របស់​អាមេរិក។ កូរ៉េខាងត្បូង និង​ជប៉ុន ដើម្បី​កុំ​ឱ្យ​ចូលក្នុង​ដែន​អាកាស​ខ្លួន គឺ​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ទៅ​ស្កាត់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី និង​ចិន៕

សូម​ទស្សនាវីដេអូ៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;