ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា តាមផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវទឹក

  • 2019-07-26 02:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹង​ថា រយៈពេល​៥ខែ ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិ​ចំនួន ២ ៨៨៨ ៤៦១នាក់ (ជាង ២,៨៨លាននាក់) កើនឡើង ១១,៤% បើធៀបនឹង​រយៈ​ពេលដូចគ្នា​នៅឆ្នាំ​២០១៨។

ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ដែលមក​ទស្សនា​កម្ពុជា​ទាំងនោះ រួមមាន៖

១. ចូលតាម​ផ្លូវអាកាស​ចំនួន ២ ០១៨ ៩៣៥​នាក់ កើនឡើង ១៦,៩% ក្នុងនោះ​ចូលតាម​ច្រកភ្នំពេញ​ចំនួន ៩២៣ ៧៧១នាក់ កើនឡើង ១៧,៦% តាមច្រក​សៀមរាប​ចំនួន ៨៤៦ ២៦៧នាក់ ថយចុះ ៤,៥% និង​តាមច្រក​កងកេង​ខេត្ត​ព្រះសីហនុ​ចំនួន ២៤៨ ៨៩៧នាក់ កើនឡើង ៣៤៤,៩%។

២. ចូលតាម​ផ្លូវគោក​ចំនួន ៧៨៥ ៧៧៤នាក់ ថយចុះ ១,១%។

៣. ចូលតាមផ្លូវ​ទឹកចំនួន ៨៣ ៧៥២នាក់ កើនឡើង ១៥,៤%។

របាយការណ៍​ក៏បាន​បញ្ជាក់អំពី​ស្ថិតិ​ទេសចរអន្តរជាតិ​ក្នុងខែ​ឧសភា ឆ្នាំ​២០១៩ មាន​ចំនួន ៤៧២ ៨៥២នាក់ កើនឡើង ១២,៨% បើធៀបនឹង​ខែឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;