២៦ កក្កដា ១៩៤៧៖ ភ្នាក់ងារ​ចារកម្ម​អាមេរិក CIA ត្រូវបាន​បង្កើត​ឡើង

  • 2019-07-26 02:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​១៩៤៧ ភ្នាក់ងារ​ចារកម្ម​អាមេរិក​ហៅ​កាត់ថា CIA ត្រូវបាន​បង្កើតឡើង​ក្រោម​ច្បាប់​សន្តិសុខជាតិ​ឆ្នាំ​១៩៤៧ ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី ហារី ទ្រូម៉ាន់។ ការ​បង្កើត​ភ្នាក់ងារ​នេះ គឺធ្វើឡើង​ក្នុងអំឡុង​ការចាប់ផ្តើម​ពុះកញ្ជ្រោល​ឡើង​នៃ​សង្គ្រាម​ត្រជាក់។

ទីស្នាក់ការកណ្តាល CIA (រូបថត៖ វិបសាយ courthousenews)

CIA បាន​ចូលជាធរ​មាន​នៅថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ​១៩៤៧ ដែលមាន​លោក Roscoe H. Hillenkoetter ត្រូវបាន​តែងតាំង​ជាប្រធាន។ បេសកកម្មធំៗ​៤ របស់ CIA រួមមាន៖

១. ផ្តល់ការ​ប្រឹក្សា​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ (NSC) ស្តី​ពីបញ្ហា​ដែលពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ។

២. ផ្តល់​អនុសាសន៍​ទៅ NSC ចំពោះ​ការ​សម្របសម្រួល​នៃ​សកម្មភាព​ចារកម្ម

៣. ធ្វើការ​ទាក់ទង និង​វាយតម្លៃ​ពីការ​ធ្វើចារកម្ម និង​ផ្សព្វផ្សាយ

៤. បំពេញ​មុខងារ​ផ្សេងៗ តាម​ការចាត់ចែង​របស់ NSC ដោយ​ផ្ទាល់

២ឆ្នាំក្រោយ​មក គឺនៅឆ្នាំ១៩៤៩ ប្រធានាធិបតី​ ហារី ទ្រូម៉ាន់ បាន​ចុះហត្ថលេខា​លើច្បាប់​ស្តីពី​ភ្នាក់ងារ​ចារកម្ម CIA ដែល​អនុញ្ញាតឱ្យ​ CIA ផ្តល់មូលនិធិ​ជាសម្ងាត់​ដល់ប្រតិបត្តិការ​ចារកម្ម និង​ចាត់តាំង​ការ​ធ្វើសកម្មភាព​ផ្ទាល់ខ្លួន​នៅក្រៅពី​ស្តង់ដានីតិ​វិធី​របស់​រដ្ឋាភិបាល​អាមេរិក។

នៅថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​១៩៥៥ ប្រធានាធិបតី​ Dwight D. Eisenhower បាន​ចុះហត្ថលេខា​លើ​ច្បាប់មួយ​ដែល​អនុញ្ញាតឱ្យ​សាងសង់​ទីស្នាក់ការ​កណ្តាល​របស់ CIA ដែលមាន​តម្លៃ ៤៦លាន​ដុល្លារ នៅ​រដ្ឋ Virginia៕

ប្រភពCIA

ប្រែសម្រួល៖ សំភី

;