CDC យល់ព្រម​លើគម្រោង​ដំឡើង​ម៉ាស៊ីន​វេចខ្ចប់ សម្ភារៈ​អេឡិកត្រូនិច និង​គ្រឿង​បង្គុំ​សាងសង់​ផ្ទះ

  • 2019-07-30 02:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​សំណើសុំវិនិយោគ​របស់ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​សម្រេចចេញ​វិញ្ញាបនប​ត្រចុះបញ្ជីជាស្ថាពរ ជូនដល់​ក្រុមហ៊ុនដូចខាងក្រោម៖

១) “ZHEJIANG HAINIX SOFA CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ១,២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៥កន្លែង។

២) “T-NICE INTERNATIONAL PACKING (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រ  ដំឡើង​ម៉ាស៊ីនវេចខ្ចប់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦កន្លែង។

៣) “JIANZHONGRUI ELECTRONICS TECHNOLOHGY (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអេឡិកត្រូនិច មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៤លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧កន្លែង។

៤) “PU ER TE CABINET (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ៤,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៨ កន្លែង។

៥) “CAMBODIAN GOLDEN COAST WOOD PRODUCTS CO.,LTD.”: គម្រោងបង្កើតរោងចក្រ ផលិតទូដាក់ឥវ៉ាន់ ក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៥ កន្លែង។

៦) “ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០ កន្លែង។

៧) “TB FLOORING (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣ កន្លែង៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;