មើលដឹងអត់ថា មួយណាជា Jackson ពិត មួយណាជាមនុស្សក្រមួន?

  • 2019-07-30 06:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​រូប​សំណាក​ធ្វើ​អំពី​ក្រមួន​របស់​ Jackson សមាជិក​ក្រុម​ចម្រៀង​កូរ៉េ GOT7 បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​នៅ​សារមន្ទីរ​មនុស្ស​ក្រមួន Madame Tussauds ដែល​មាន​ទីតាំង​នៅ​​ហុងកុង។

កាល​ពី​ថ្ងៃ​ ២៩ ខែ​កក្កដា សារមន្ទីរ​ខាង​លើ​បាន​ចែក​រំលែក​រូបភាព​​ដែល Jackson បាន​ថត​ជា​មួយ​នឹង​រូប​សំណាក​របស់​ខ្លួន។ Jackson បាន​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​រូប​​សំណាក​នេះ ដោយ​បាន​ស្លៀកពាក់​ដូច​គ្នា​នឹង​រូប​សំណាក​របស់​ខ្លួន និង​បាន​ថត​រូប​ដោយ​ប្រើ​សញ្ញា​អក្សរ "W” ដូច​នឹង​រូប​សំណាក​ទៀត​ផង។

​​ពេល​សួរ​អំពី​ចំណាប់​អារម្មណ៍ តារា K-Pop ដែល​មាន​ដើម​កំណើត​នៅ​ហុងកុង​រូប​នេះ​បាន​បង្ហាញ​ថា​ ក្ដី​ស្រមៃ​របស់​ខ្លួន​ ​ដែល​​ចង់​​មាន​រូប​សំណាក​ក្រមួន​ផ្ទាល់​ខ្លួន​នៅ​សារមន្ទីរ​ Madame Tussauds បាន​ក្លាយ​ជា​ការ​ពិត។

Jackson បាន​និយាយ​ទៀត​ថា ៖ "វា​ពិត​ជា​ស្រដៀង (ខ្ញុំ) ខ្លាំង។ ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​មុខ​មាត់​បែប​ហ្នឹង​ហើយ។ ពួក​គេ​ធ្វើ​វា​បាន​ល្អ​មែន​ទែន ហើយ​ល្អិតល្អន់​​ទៀត។ វា​មាន​គ្រប់​យ៉ាង សូម្បី​តែ​ប្រជ្រុយ​តូច​បំផុត​ក៏​មាន។ ពួក​គេ​ធ្វើ​វា​ដូច​ខ្ញុំ​ខ្លាំង ហេតុ​នេះ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ណាស់”។

ក្នុង​ឱកាស​នេះ Jackson ​ក៏​បាន​និយាយ​អំពី​ផែន​ការ​ផ្ទាល់​ខ្លួន ដោយ​​គ្រោង​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​អនឡាញ​លើក​ដំបូង​​នា​ខែ​កញ្ញា​ខាង​មុខ​នេះ៕

ចុចអាន៖

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

;