ដឹង​ទេ ​ថា​ហេតុ​អ្វី​​ទូរសព្ទ​ចិន​មាន​តម្លៃ​ថោក?

  • 2019-08-01 01:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូរសព្ទ​របស់​ក្រុមហ៊ុន​ចិន​​មួយ​ចំនួន​​គឺ​មាន​សមត្ថភាព​ខ្ពស់​ដូច​ជា​ទូរសព្ទ​របស់​​ក្រុម​ហ៊ុន​​​ល្បីៗ​​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​​ត្រង់​ថា ​វា​មាន​តម្លៃ​ថោក​​ដែល​មិន​គួរ​ឲ្យ​ជឿ។ តើ​ក្រុមហ៊ុន​ចិន​ទាំង​នោះ​គឺ​ជា​ក្រុមហ៊ុន​សប្បុរស​មែន​ទេ​បាន​ជា​លក់​ទូរសព្ទ​ថោក​យ៉ាង​នេះ​ ឬ​ក៏​មាន​មូលហេតុ​អ្វី​ផ្សេង​ទៅ​ពី​ក្រោយ​ការ​កំណត់​តម្លៃ​នេះ​? ចង់​ដឹង​ច្បាស់​ទៅ​តាម​ដាន​ការ​បក​​ស្រាយ​ដូច​ខាង​ក្រោម​នេះ៖

-កម្លាំង​ពលកម្ម​​ថោក​

Chinese-factory-laborers1

មូលហេតុ​ចម្បង​មួយ​គឺ​កម្លាំង​ពលកម្ម​របស់​កម្មករ​​មាន​តម្លៃ​ថោក។ ​ចិន​គឺ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​កម្មករ​ទាប​ជាង​គេ​នៅ​ក្នុង​ពិភពលោក​ ហើយ​នេះ​គឺ​ជា​ហេតុផល​ដ៏​ធំ​មួយ​ដែល​​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​​ជា​ច្រើន​ផលិត​​ផលិតផល​របស់​ពួក​គេ​នៅ​ប្រទេស​នេះ​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត។

ក្រុមហ៊ុន​ទូរសព្ទ​ចិន​ដូច​ជា​ Xiaomi, Huawei និង​ Meizu មាន​គុណ​ប្រយោជន៍​ធំ​ ដោយ​គេ​អាច​ផលិត​ទូរសព្ទ​នៅ​ក្នុង​ស្រុក​បាន​ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទូរសព្ទ​កាន់​តែ​ទាប​ មិន​ដូច​ជា​ Apple, Samsung, HTC ឬ Sony។

-បច្ចេកវិទ្យា​ជឿនលឿន​តែ​មិន​បដិវត្ត​

meizu-mx5-date-sortie-prix-actualites-caracteristiques-image-tony-balt-10-w782

​បច្ចេកវិទ្យា​ផលិត​ទូរសព្ទ​របស់​ប្រទេស​ចិន​ពិត​ជា​ជឿន​លឿន ​ប៉ុន្តែ​​គេ​មិន​បាន​ប្រើ​ប្រាស់​នូវ​ Hardware ជំនាន់​ចុង​ក្រោយ​បង្អស់​​ដើម្បី​បំពាក់​លើ​ទូរសព្ទ​ឡើយ។ ​និយាយ​ពី​ Processor គេ​ច្រើន​ប្រើ​ប្រភេទ​ Mediatek ​ជំនួស​ឲ្យ​ Processor ផ្សេង ​ដែល​វា​មាន​គុណភាព​សម​ទៅ​នឹង​តម្លៃ​ទូរសព្ទ​ដែល​បាន​កំណត់។

សម្រាប់​ RAM គេ​មិន​ប្រើ​ DDR4 នោះ​ទេ​ ប៉ុន្តែ​គេ​ប្រើ​ DDR3 វិញ​​​ ព្រោះ​វា​មាន​តម្លៃ​ថោក​ជាង​ និង​​មិន​មាន​គុណភាព​​​​ខុស​គ្នា​ខ្លាំង​ក្លា​​នោះ​ឡើយ។ ឯ​កាមេរ៉ា​វិញ​​ភាគ​ច្រើន​គេ​ប្រើ​របស់​ក្រុមហ៊ុន​ Sony ដោយ​សារ​ក្រុមហ៊ុន​នេះ​ល្បី​ល្បាញ​ខាង​ផ្នែក​​ផលិត​ Sensor របស់​កាមេរ៉ា។ សម្រាប់​អេក្រង់​វិញ​​គេ​ប្រើ​ប្រាស់​ផលិតផល​កូរ៉េ​ និង​ ជប៉ុន​​​ដែល​មាន​គុណភាព​ និង​តម្លៃ​ធូរ​ថ្លៃ។

-​លក់​ផលិតផល​​តាម​អ៊ីនធឺណិត​

bezahlung

ក្រុមហ៊ុន​ដូច​ជា​ Apple ឬ​ Samsung តែង​ចំណាយ​ដើម​ទុន​ជា​ច្រើន​ដើម្បី​សាង​សង់​ហាង​លក់​ទូរសព្ទ​​ផ្ទាល់​ខ្លួន​របស់​ពួក​គេ តែ​ដើម​ទុន​ទាំង​នោះ​មិន​ងាយ​ស្រោច​ស្រង់​បាន​មក​វិញ​ឡើយ។ ​ចំណែក​ឯ​ក្រុមហ៊ុន​ចិន​វិញ​គឺ​លក់​​តាម​រយៈ​អ៊ីនធឺណិត​ មិន​​មាន​ជា​ហាង​លក់​ពិត​ប្រាកដ​ ដែល​នេះ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ទូរសព្ទ​របស់​គេ​មាន​តម្លៃ​ថោក​ផង​ដែរ។

-មិន​ចំណាយ​លើ​ការ​ផ្សព្វ​ផ្សាយ​ច្រើន​

Social-Media-Marketing

ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ភាគ​ច្រើន​គឺ​តែង​តែ​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​របស់​គេ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ ដែល​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ឯ​ណោះ។ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​ចិន​វិញ ​គេ​ជ្រើស​រើស​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម ដែល​នេះ​មិន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ដូច​ការ​ផ្សព្វផ្សាយ​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ​ ហើយទាំង​​ចំណាយ​ដើម​ទុន​អស់​តិច​ទៀត​ផង។

-លក់​​ផលិតផល​បន្ទាប់​បន្សំ​

ការ​លក់​ទូរសព្ទ​ក្នុង​តម្លៃ​ថោក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​ទទួល​បាន​ប្រាក់​ចំណេញ​ទាប​ ហេតុ​ដូច​នេះ​គេ​​តែង​លក់​ផលិតផល​បន្ទាប់​បន្សំ​ដើម្បី​បង្កើន​ផល​ចំណេញ។ ផលិតផល​បន្ទាប់​បន្សំ​ដែល​គេ​និយម​លក់​​គឺ​សម្បក​​ការពារ​ទូរសព្ទ​។ ​ចំពោះ​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ Xiaomi ​មាន​លក់​ទាំង​​ស្បែក​ជើង​​ទៀត​ផង៕

ប្រភព៖ Androidpit ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;