មកពីវិធីនេះសោះ ទើបតារារ៉េបឥណ្ឌា អាចឈ្នះ BTS បានលើ YouTube
- 2019-08-01 03:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីវិធីនេះសោះ ទើបតារារ៉េបឥណ្ឌា អាចឈ្នះ BTS បានលើ YouTube
ចន្លោះមិនឃើញ
សារព័ត៌មាន Bloomberg បានចេញផ្សាយថា YouTube កំពុងគិតគូរឡើងវិញលើការរាប់ចំនួន View បន្ទាប់ពីតារារ៉េបឥណ្ឌា Badshah បានបង្កើតកំណត់ត្រាថ្មីលើបណ្ដាញវីដេអូដ៏ធំមួយនេះ។
ក្នុងរយៈពេលត្រឹមមួយថ្ងៃ Badshah អាចរកចំនួនទស្សនាបាន ៧៥ លានដង សម្រាប់វីដេអូចម្រៀង "Paagal” របស់ខ្លួន។ ជាធម្មតា YouTube តែងតែសរសើរតារាដែលបានបង្កើតកំណត់ត្រាថ្មី ប៉ុន្តែចំពោះករណីតារារ៉េបឥណ្ឌានេះ នៅមិនទាន់ឃើញការសាទរពី YouTube នៅឡើយទេ។
ដើមឡើងមានការសង្ស័យថាតារាស្ថិតក្រោមផលិតកម្ម Sony Music នេះ បានប្រមូលនូវចំនួន View ក្លែងក្លាយ ដោយប្រើប្រាស់ Bots (ប្រព័ន្ធកុំព្យូទ័រ) ឲ្យចុចមើលវីដេអូនេះ។ ប៉ុន្តែក្រោយមកទើបមានការបញ្ជាក់ថា Badshah និង Sony Music បានចំណាយលុយផ្សាយវីដេអូចម្រៀងថ្មី ដោយទិញយកផ្ទាំងពាណិជ្ជកម្មលើ Google និង YouTube។
ប្រសិនបើអ្នកមើលចុចមើលវីដេអូលើផ្ទាំងពាណិជ្ជកម្ម ក្នុងរយៈពេលណាមួយ រួចទើបរំលងទៅកាន់វីដេអូផ្សេង នោះបទ "Paagal” នឹងទទួលបានចំនួន View នោះ។ ចំណុចនេះអាចជួយបង្កើនចំនួន View សរុបនៃវីដេអូ។ ប៉ុន្តែ Badshah មិនមែនជាតារាតែម្នាក់ដែលធ្វើបែបនេះនោះទេ តារាល្បីៗជាច្រើនទៀតក៏ធ្លាប់ទិញផ្ទាំងពាណិជ្ជកម្មដើម្បីផ្សាយវីដេអូចម្រៀងខ្លួនដែរ។
ដោយសារតែមិនមានការសាទរពី YouTube ធ្វើឲ្យតារារ៉េបខាងលើជឿជាក់ថា YouTube សម្រេចចិត្តជ្រើសយកថាមិនទទួលស្គាល់ការខិតខំរបស់ខ្លួន។ Badshah និយាយថា ៖ "យើងខិតខំខ្លាំងណាស់សម្រាប់កំណត់ត្រានេះ ផ្សព្វផ្សាយឲ្យពិភពលោកបានដឹង។ ខ្ញុំមិនចង់ឲ្យបរទេសមើលឃើញឥណ្ឌា ដូចដែលបានបង្ហាញក្នុងភាពយន្ត Slumdog Millionaire (ចេញឆ្នាំ ២០០៨) នោះទេ”។
យ៉ាងនេះក្ដី YouTube កំពុងគិតគូរឡើងវិញលើការរាប់ចំនួន View។ នេះបើតាមការលើកឡើងរបស់ប្រភពពីរដែលដឹងអំពីរឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន និងបានប្រាប់ដល់សារព័ត៌មាន Bloomberg៕
ចុចអាន៖