ត្រៀម​លុយ! ចេញ​តម្លៃ​លក់ Galaxy Note10 និង Note10+

  • 2019-08-04 03:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ Galaxy Note10/Note10+ នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ហើយ​ដំណឹង​ក៏​នៅ​បន្ត​លេច​ធ្លាយ​បន្ត​បន្ទាប់​ដែរ។ ចុង​ក្រោយ​គេ​ដឹង​គឺ​ដំណឹង​សំខាន់​មួយ​ទាក់ទង​នឹង​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប។

តាម​ប្រភព​ចេញ​ពី Roland Quandt បាន​ឲ្យ​ដឹង​ថា​ Galaxy Note10 នឹង​មាន​តម្លៃ​ចាប់​ពី ៩៤៩ ដុល្លារ ចំណែក​ Galaxy Note10+ មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ ជា​តម្លៃ​សម្រាប់​អង្គ​ផ្ទុក​ដែល​មាន​ទំហំ ២៥៦ GB។ តម្លៃ​នៅ​អឺរ៉ុប​នឹង​មាន​ដូច​គ្នា​ ប៉ុន្តែ​គ្រាន់​តែ​គិត​ជា​អឺរ៉ូ និង​​មិន​ទាន់​គិត​បញ្ចូល​ពន្ធ​នោះ​ទេ។

ប្រៀប​ធៀប​​កាល​ពី Galaxy Note9 ចេញ​លក់​គឺ​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ​ សម្រាប់ RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក​ ១២៨ GB ហើយ​នៅ​អឺរ៉ុប​មាន​តម្លៃ ៩៩៩ អឺរ៉ូ​ផង​ដែរ៕

ចុចអាន ៖ មកដឹងម៉ោងប្រកាសចេញកំពូល​ស្មា​ត​ហ្វូ​នប៊ិច​ Galaxy​ ​Note​ ​10​ និង Note 10+

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;