អ្នក​ជំនាញ​ម្នាក់ ទាយ​ថា​ក្រុម​នេះ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​លើក​ពាន Premier League​

  • 2019-08-04 04:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស English Premier League ​នឹង​ត្រលប់​មក​វិញ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ ​ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំង​អស់​រវល់​ខ្លាំង​ក្នុង​ការ​ទិញ​ដូរ​កីឡាករ។

ក្នុង​នោះ​ដែរ ​មាន​អ្នក​វិភាគ​ជា​ច្រើន​បាន​ព្យាករណ៍​ពី​ក្រុម​ដែល​មាន​ឱកាស​ក្នុង​ការឈ្នះ​ពាន។ ​លោក Danny Murphy ​អ្នក​ជំនាញ​នៅ​ខាង dailymail ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ផង​ដែរ។ ​លោក​ថា​ក្រុម Man City ​នឹង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល​សម្រាប់​រដូវ​កាល​ថ្មី ​កីឡាករ​ពួកគេ​មិន​បាន​ចាកចេញ​ទៅ​ណា​នោះ​ទេ តែ​បើ​រឿង​ឈ្នះ​ពាន​ម្ដង​ទៀត ​លោក​សុំ​ជ្រើស​យក Liverpool ​ហើយ។

កត្ដា​ដែល​លោក​យក Liverpool ​គឺ​ក្រុម​ហង្សក្រហម​នេះ ​មាន​កីឡាករ​ល្អ ​និង​ពោរពេញ​ដោយ​ទំនុក​ចិត្ត ​ក្នុង​ការ​ឈ្នះ​ពាន។ ​រដូវ​កាល​មុន​ពួកគេ​ភ្លាត់​តែ​បន្តិច​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ឱកាស​លើក​ពាន​ត្រូវ​បាន​បាត់​ធ្លាក់​ទៅ Man City ដូច្នេះ​ហើយ​ប្រសិន​បើ​រដូវ​កាល​នេះ ​ពួកគេ​លេង​ដោយ​ប្រុងប្រយ័ត្ន​បន្តិច ​នោះ​នឹង​មាន​ឱកាស​ស្គាល់​ជាតិ​ពាន Premier League ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;