ប្រតិទិនឈប់សម្រាកឆ្នាំ២០២០៖ បុណ្យចម្រើនព្រះជន្ម បន្ថយពី៣ថ្ងៃ មកឈប់តែ១ថ្ងៃប៉ុណ្ណោះ
- 2019-08-06 01:26:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រតិទិនឈប់សម្រាកឆ្នាំ២០២០៖ បុណ្យចម្រើនព្រះជន្ម បន្ថយពី៣ថ្ងៃ មកឈប់តែ១ថ្ងៃប៉ុណ្ណោះ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០។ ក្នុងនោះព្រះរាជពិធិបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលធ្លាប់តែឈប់៣ថ្ងៃ គឺនៅសល់តែ១ថ្ងៃប៉ុណ្ណោះ ចំថ្ងៃទី១៤ ខែឧសភា ប៉ុន្តែបានជំនួសមកវិញនូវបុណ្យចូលឆ្នាំខ្មែរ ដែលការឈប់សម្រាកត្រូវដំឡើងដល់ ៤ថ្ងៃ។ ក្រៅពីនេះ បុណ្យមួយចំនួនទៀតដូចជា មាឃបូជា, ទិវានៃការចងចាំ ២០ឧសភា, ទិវាកុមារអន្តរជាតិ ១មិថុនា, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ គឺត្រូវបានដកចេញពីប្រតិទិនឈប់សម្រាកនេះហើយ។