កីឡាករប្រណាំងម៉ូតូម្នាក់ ប្រើបច្ចេកទេសទប់ម៉ូតូមិនឲ្យដួល គួរឲ្យសរសើរ
- 2019-08-06 02:31:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករប្រណាំងម៉ូតូម្នាក់ ប្រើបច្ចេកទេសទប់ម៉ូតូមិនឲ្យដួល គួរឲ្យសរសើរ
ចន្លោះមិនឃើញ
កីឡាករម្នាក់ឈ្មោះ Steven Odendaal's បានបញ្ចេញបច្ចេកទេស ទប់ម៉ូតូដែលកំពុងស្ថិតក្នុងល្បឿនលឿនលើគន្លងផ្លូវកោងបត់បែន មិនឲ្យដួលបោកនឹងជញ្ជាំងការពារបាន។
Odendaal's បាននិយាយប្រាប់ថា "រូបគេអស់ជំហរទៅហើយ ពេលម៉ូតូគ្រវាត់ចុះ-ឡើង ក៏ប៉ុន្តែនៅមានស្មារតីថា នៅសល់ដៃកាន់អាំប្រ៊ីយ៉ា និងអាចចាប់ហ្វ្រាំងម៉ូតូបាន ចឹងហើយក៏បណ្ដោយទៅតាមកម្លាំងបោក រួចទប់ជើងបន្តិចមិនឲ្យដួល។ និយាយតាមត្រង់ វាជាសំណាងមួយតូច ប៉ុណ្ណោះដែលមិនដួលនោះ។"
វីដេអូខ្លីនោះ ថតបានដោយកាមេរ៉ាក្នុងកម្មវិធី MotoGP ពានរង្វាន់ Czech Republic Grand Prix ជាព្រឹត្តិការណ៍ប្រណាំងម៉ូតូធំធ្វើឡើងនៅសាធារណៈរដ្ឋឆេក ខណៈដែល Steven Odendaal ជាប់លេខ ២២ ឯអ្នកឈ្នះជយលាភីលេខ ១ បានទៅលើកីឡាករ Marquez៕
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖