អគារ​ធនាគារជាតិ ត្រូវបាន​កម្ទេចចោល ដើម្បី​សង់អគារថ្មី

  • 2019-08-06 09:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​ធនាគារ​ជាតិ​នៃកម្ពុជា ដែល​ស្ថិត​នៅតាមដង​មហាវិថី​ព្រះនរោត្តម កំពុងត្រូវបាន​កម្ទេចចោល ដើម្បី​សង់​អគារស្នាក់ការ​ថ្មី​លើ​នៅ​ទីតាំងដដែល​នេះ។

ធនាគារ​ជាតិ​នៃកម្ពុជា បាន​ឱ្យដឹងថា​ ក្នុង​អំឡុង​ពេល​រុះរើ​ និង​សាងសង់​នេះ អគាររដ្ឋបាល​នៃធនាគារ​ជាតិ​នឹង​ត្រូវ​ផ្ទេរ​ទៅកាន់​ទីតាំង​ថ្មី ស្ថិតនៅឡូតិ៍លេខ៨៤ ផ្លូវលេខ១០២ កែងនឹង​ផ្លូវលេខ១៩ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។

កាលពីឆ្នាំ២០១៨ ធនាគារ​ជាតិ​បាន​បញ្ជាក់​តាម​ទំព័រហ្វេសប៊ុករបស់ខ្លួនថា អគារ​ស្នាក់ការ​ថ្មីនេះ នឹង​ត្រូវ​រចនាឡើង​ តាម​លំនាំ​ប្រាសាទ​ភ្នំ ដែល​បង្ហាញ​ពីវប្បធម៌​ខ្មែរ បង្ហាញ​ពីភាព​រឹងមាំ ទំនើប និង​ការរីកចម្រើន​នៃវិស័យ​ធនាគារ នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;