ក្រសួងជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុពីថ្ងៃទី៧ ដល់ ១០ ខែសីហា
- 2019-08-07 02:06:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុពីថ្ងៃទី៧ ដល់ ១០ ខែសីហា
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់តាំងពីថ្ងៃទី៧ ដល់ ១០ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងលឿន ស្ទើរតែអាចនិយាយបានថា មិនដែលធ្លាប់ជួបប្រទេះ ក្នុងរយៈកាលកន្លងមក។ នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតហ្វីលីពីន មានការកកើតឡើងនូវព្យុះដល់ទៅ៣ ស្ថិតក្នុងកន្សោមនៃប្រព័ន្ធតែមួយរួមមាន៖ ព្យុះទី៨ឈ្មោះ Francisco, ព្យុះទី៩ ឈ្មោះ Lekima និងព្យុះទី១០ ឈ្មោះ Krosa ប៉ុន្តែព្យុះទាំង៣នេះ មិនបោកបក់ចូលក្នុងកម្ពុជានោះទេ។
ក្រសួងបន្តថា ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលលាតសន្ធឹងលើប្រទេសថៃ ឡាវ និងវៀតណាម ដែលនៅខាងចុងកន្លងមកភ្ជាប់នឹងសម្ពាធទាប (Low) បច្ចុប្បន្នសម្ពាធទាបបានបំប្លែងខ្លួនទៅជាវិសម្ពាធសកម្ម ហើយក៏ត្រូវបានអូសទាញដោយដោយប្រព័ន្ធព្យុះទី៣ ខាងលើ។ មានន័យថា ប្រព័ន្ធសម្ពាធទាប នឹងមានការប្រែប្រួលខុសបន្តិចពីការជូនដំណឹងប្រចាំសប្តាហ៍កន្លងមក។ ដូចនេះ សម្រាប់កម្ពុជា៖
-ភ្លៀងនៅតែបន្តធ្លាក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
-បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀង នឹងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀង។
-កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ ១៥-២០ ម៉ែត្រក្នុងមួយវិនាទី៕