តារាឆ្នើមទើបចេញពី Juventus ប្រាប់ថានឹងប្រឹងជួយ Everton ត្រឡប់ទៅលេង Champions League

  • 2019-08-07 07:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​កីឡាករ​ Moise Kean ដែល​ទើប​នឹង​​ផ្ទេរ​ចេញ​ពី​ក្រុម​សេះ​បង្កង់ Juventus ​បាន​សន្យា​ថា ​រូប​គេ​នឹង​ប្រឹង​ប្រែង​ជួយ​ឲ្យ​ក្លឹប​អង់គ្លេស​ Everton ​បាន​កៅអី​ ចូល​លេង​នៅ​ក្រប​ខណ្ឌ Champions League ​វិញ​ឲ្យ​បាន នៅ​រដូវកាល​ក្រោយ។

Moise Kean ពេលចុះកុងត្រាជាមួយ Everton
​កីឡាករ​ប្រយុទ្ធ​វ័យ​ ១៦ ​ឆ្នាំ ២៣ ​ថ្ងៃ​​រូប​នេះ​ ​ត្រូវ​បាន​ក្លឹប​មាន​មូលដ្ឋាន​នៅ​ Merseyside ​អង់គ្លេស​ ​ទិញ​យក​ក្នុង​តម្លៃ​ ៣២ ​លាន​ដុល្លារ​ដោយ​ចុះ​កិច្ចសន្យា​ ៥ ឆ្នាំ។ Moise បង្ហាញ​ខ្លួន​ឲ្យ Juventus បាន​ ២១ ​ដង​រក​បាន ៨ គ្រាប់រួម​ចំណែក​​ជួយ​ឲ្យ​​ក្លឹប​ឈ្នះ​ពាន​លីគ​កំពូល​អ៉ីតាលី​​។
Moise Kean ពេលលេងឲ្យ Juventus

​ក្រោយ​ចំណាយ​លុយ​អស់​ជា​ច្រើន​ទិញចូល​ និង​ខ្ចី​ជើង​កីឡាករ​ពី​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​រដូវ​កាល​មុន គេ​សង្កេត​ឃើញ​ថា ​​ក្លឹប​ Eveton ​ឡើង​ដល់​​ចំណាត់​ថ្នាក់​លេខ​ ៨ ​នៅ​លីគ​កំពូល​អង់គ្លេស ​ប៉ុន្តែ​មិន​ទាន់​មាន​កៅអី​លេង​វគ្គ​ Play-Off ​ពាន​ Champions League ​នៅ​ឡើយ​ទេ៕​

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;