សមាគមធនាគារនៅកម្ពុជាចាប់ផ្តើមប្រើ Visa’s EMV® Chip Standards ដើម្បីធានាសុវត្ថិភាព ប្រតិបត្តិការក្នុងស្រុក

  • 2019-08-09 02:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​ធនាគារ​នៅ​កម្ពុជា និង ក្រុមហ៊ុន វីសា ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីផល​ដែល​ឈាន​មុខ​គេ នៅ​ក្នុង​ពិភព​លោក និង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចុះ​ហត្ថលេខា ដើម្បី​ជួយ​ដល់​បណ្ដាញ​អន្តរ​ធនាគារ​របស់​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា Cambodian Shared Switch (CSS) ដើម្បី​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​សុវត្ថិភាព EMV chip ជំនួស​ការ​ប្រើ Magnetic Stripe សម្រាប់​ការ​ទូទាត់​វិញ។

កិច្ច​ព្រមព្រៀង​នេះ​ផ្ដល់​ជូន​ដល់​សមាជិក​សមាគម​ធនាគារ​នៅ​កម្ពុជា អាច​ប្រើ​ប្រាស់​ជាមួយ​នឹង​ស្តង់ដារ​បន្ទះ​ឈីប​សុវត្ថិភាព Visa’s EMV® និង​កម្មវិធី​សម្គាល់​អ្នក​ប្រើប្រាស់​រួម [Application Identifier (AID)] ពី​ធនាគារ​អេស៊ីលីដា សម្រាប់​ប្រភេទ​កាត​ប្រើ​ទូទាត់​ក្នុង​ស្រុក កាត​ម៉ាស៊ីន​អេធីអឹម និង​នៅ​កន្លែង​លក់​ដូរ​ផ្សេងៗ ដើម្បី​ធានា​បាន​ថា​ពួកគេ​នឹង​ទទួល​បាន​នូវ​ស្តង់ដារ​ឈីប​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ "នៅ​ពេល​បញ្ចប់​ការ​ផ្លាស់​ប្ដូរ ធនាគារ និង​ធុរកិច្ច​ក្នុង​ស្រុក​នឹង​ទទួល​បាន​ការ​ការពារ​យ៉ាង​ខ្ពស់​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ ហើយ​ប្រាកដ​ជា​លែង​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​លួច និង​រំលោភ​បំពាន​ទិន្នន័យ​តទៅ​ទៀត​ដែរ។ តាម​រយៈ​ការ​ទទួល​យក Visa’s EMV chip យើង​នឹង​អាច​ពង្រឹង​ប្រតិបត្តិការ​ក្នុង​ស្រុក និង​តាម​បណ្ដាញ​ម៉ាស៊ីន​អេធីអឹម​របស់​យើង​ដែល​ផ្ដល់​នូវ​សុវត្ថិភាព​កាន់​តែ​ច្រើន​ក្នុង​ការ​ផ្ដល់ សេវាកម្ម​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស។"

អ្នកស្រី ជុំ ម៉ូនីកា នាយិកា​គ្រប់គ្រង​វីសា​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ "អ្នក​កាន់​តែ​មាន​ជំនឿ​ចិត្ត​នូវ​គ្រប់​ប្រតិបត្តិការ​ទាំង​អស់។ ដោយ​សារ​ការ​ទូទាត់​តាម​រយៈ​ឌីជីថល​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស យើង​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ធានា​សុវត្ថិភាព​ជូន​ដល់​ប្រជាជន កម្ពុជា នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ប្រតិបត្តិការ គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។ ការ​ដាក់​ឲ្យ​មាន​ការ​ប្រើប្រាស់ Visa’s EMV chip standards សម្រាប់​ធនាគារ​ក្នុង​ស្រុក និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែល​ទទួល​ប្រាក់​សន្សំ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ឧស្សាហកម្ម​ទាំងមូល ខណៈ​យើង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​រក្សា​ស្តង់ដារ​សុវត្ថិភាព​​ឲ្យ​ខ្ពស់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។”

ចំពោះ​កាត EMV មាន​បង្កប់​នូវ microprocessor ដែល​បង្កើត​កូដ​ប្រតិបត្តិការ​ថ្មី​រាល់​លើក នៅ​ពេល​ដែល​កាត​ត្រូវ​បាន​ប្រើប្រាស់។ ដំណោះ​ស្រាយ​ឈាន​មុខ​នៃ​ការ​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ​នេះ ផ្ដល់​ជូន​នូវ​សុវត្ថិភាព​ដ៏​រឹងមាំ​ដែល​ប្រភេទ​កាត magnetic stripe ពី​មុន​មិន​មាន។

លោក គីមទី កោមលី អគ្គនាយករងបច្ចេកទេសទី១ នៃធនាគារជាតិនៃកម្ពុជា

លោក គីមទី កោមលី អគ្គនាយករង​បច្ចេកទេស​ទី ១ ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ៖ ”យើង​សូម​សរសើរ​ដល់ ក្រុមហ៊ុន​វីសា និង​សមាគម​ធនាគារ​នៅ​កម្ពុជា សម្រាប់​ការ​សហការ​របស់​ពួក​គេ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ក្នុង​ការ​ទូទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យើង​ប្តេជ្ញា​ជំរុញ​អនាគត​នៃ​ការ​ទូទាត់​គ្មាន​សាច់​ប្រាក់​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ឈរ​លើ​ហេដ្ឋារចនាសម្ពន្ធ​ទូទាត់​លំដាប់​ពិភពលោក ហើយ​ការ​ប្រកាស​ថ្ងៃ​នេះ​គឺ​ជា​ជំហាន​សំខាន់​ក្នុង​ការ​សម្រេច​នូវ​ចក្ខុវិស័យ​នេះ”។

ប្រទេស​កម្ពុជា​បន្ត​ទទួល​បាន​កំណើន​យ៉ាង​រឹងមាំ​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ហើយ​ក៏​មាន​ការ​កើន​ឡើង​នូវ​ចំណង់​ចំណូល​ចិត្ត​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ផង​ដែរ ដើម្បី​ទទួល​យក​វិធីសាស្ត្រ​ទូទាត់​បែប​ថ្មី​នេះ។

យោង​លើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ឥរិយាបថ​ក្នុង​ការ​ទូទាត់​របស់​អតិថិជន​ប្រើប្រាស់​វីសាកាត ឃើញ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល​ ១/៣ រំពឹង​ថា​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​នឹង​មាន​ប្រជាប្រិយ​ភាព​កើន​ឡើង ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​ប្រើ​សាច់​ប្រាក់​សុទ្ធ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ​ប្រជាជន​កម្ពុជា ៥៤% ជឿ​ជាក់​ថា​សេដ្ឋកិច្ច​នឹង​វិវត្ត​ទៅ ដោយ​មិន​ចាំ​បាច់​ប្រើ​សាច់​ប្រាក់​សុទ្ធ​នៅ​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​ខាង​មុខ​នេះ។

លើស​ពី​នេះ​ទៀត​ដើម្បី​ជួយ​ដល់​ធនាគារ​ក្នុង​ស្រុក​ជា​មួយ​នឹង​ការ​ពង្រឹង​ក្នុង​ការ​ប្រើប្រាស់ EMV chip standards ក្រុមហ៊ុន វីសា តែង​តែ​បន្ត​ការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​នានា ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​គ្រប់គ្រង​ហានិភ័យ​ និង​ភាព​ច្នៃ​ប្រឌិត។ ក្នុង​នោះ​ផង​ដែរ វា​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ការ​ទប់ស្កាត់​ការ​ក្លែងបន្លំ ការ​ការពារ​អតិថិជន​ពី​ការ​គំរាមកំហែង ហើយ​ភាព​ជា​ដៃ​គូ​នេះ​ហើយ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន វីសា បង្កើត​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​បច្ចេកវិទ្យា​ច្នៃប្រឌិត ដូច​ជា EMV chip នេះ។

លោក Chris Clark ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន វីសា

ក្រុមហ៊ុន វីសា រួម​ជា​មួយ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ដៃ​គូ​ពាណិជ្ជកម្ម​របស់​ខ្លួន​បាន​វិនិយោគ​ជា​ប្រចាំ​នៅ​លើ​ការ​រីក​ចម្រើន​លើ​ការ​ទូទាត់​តាម​រយៈ​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​នេះ​បាន​រួម​បញ្ចូល​ទាំង​ផលិត​និង​ការ​ប្រើប្រាស់​កាត​បន្ថែម ការ​អប់រំ​ដល់​អ្នក​ប្រើប្រាស់​និង​អាជីវករ​លើ​អត្ថប្រយោជន៍​នៃ​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការ​ណែ​នាំ​អំពី​ការ ច្នៃ​ប្រឌិត​ថ្មីៗ​ទាក់ទង​ទៅ​នឹង​ការ​ទូទាត់​ដូច​ជា​ការ​ទូទាត់​តាម​រយៈ​ការ​ស្កេន QR កូដ​ជា​ដើម។

បន្ទះ​ឈីប​ស្តង់ដារ EMV ជា​ស្តង់ដារ​ឧស្សាហកម្ម​ជា​សកល​សម្រាប់​ប្រតិបត្តិការ​ទូទាត់​ដ៏​មាន​សុវត្ថិភាព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ EMVCo ដែល​ជា​កម្មសិទ្ធិ​រួម​គ្នា​របស់ American Express, Discover, JCB, MasterCard, UnionPay និង Visa ។

អំពី​សមាគម​ធនាគារ​នៅ​កម្ពុជា(ABC)

សមាគម​ធនាគារ​នៃ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៤ និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ជា​ស្ថាប័ន​ផ្លូវ​ការ​តំណាង​ឲ្យ​វិស័យ​ធនាគារ​ឯកជន​នៅ​កម្ពុជា។ ក្នុង​ឆ្នាំ ១៩៩៧ ABC ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី។ ABC បាន​ក្លាយ​ជា​សមាជិក​ទី ៨ នៃ​សមាគម​ធនាគារ​អាស៊ាន (ABA) នៅ​ក្នុង​ឆ្នាំ​ ១៩៩៩។ ABC ត្រូវ​បាន​ដំណើរ​ការ​ក្រោម​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្ដី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ និង​មាត្រា នានា​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា​ឆ្នាំ ២០០១ ព្រម​ទាំង​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី២ ខែ​តុលាឆ្នាំ ២០០១។ ទី​បំផុត​នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកាឆ្នាំ ២០១២ ABC បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ជា​មួយ​ក្រសួង​មហាផ្ទៃ។

សមាគម មាន​គោល​បំណង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែល​មាន​ភាព​រឹងមាំ។ អេប៊ីស៊ី បាន​ដើរ​តួនាទី​យ៉ាង​សកម្ម និង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា និង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​សមាជិក​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ដើម្បី​ពង្រឹង​សមត្ថភាព និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​បាន​កើត​ឡើង ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​តំបន់។ ដើម្បី​លើក​ស្ទួយ​សុខភាព​ហិរញ្ញវត្ថុ និង​វិជ្ជាជីវៈ​ជំនាញ​របស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយតុល្យភាព និង​និរន្តរភាព​ហើយ​ដែល​សម​ស្រប​នឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន។ បច្ចុប្បន្ន ABC មាន​សមាជិក​ចំនួន ៦៥ រួម​មាន​ធនាគារ​ពាណិជ្ជកម្ម​ចំនួន ៤៥ ធនាគារ​ឯកទេស​ចំនួន ១៥ សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ០១ (CMA) និង​ការិយាល័យ​តំណាង​ធនាគារ​ចំនួន ០៤ ដែល​មាន​ទីតាំង​នៅ​ប្រទេស​កម្ពុជា។

អំពី​ក្រុមហ៊ុនVisa

Visa Inc. (NYSE: V) គឺ​ជា​ក្រុមហ៊ុន​នាំ​មុខគេ​ក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ usa.visa.com/aboutvisa, visacorporate.tumblr.com និង @VisaNews.

អំពីធនាគារអេស៊ីលីដាភីអិលស៊ី

សព្វថ្ងៃធនាគារអេស៊ីលីដាភីអិលស៊ី កំពុងផ្តល់ជូនសេវាកម្មធនាគារអេឡិចត្រូនិក ឥណទាន ប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ហិរញ្ញវត្ថុពាណិជ្ជកម្ម ការគ្រប់គ្រងសាច់ប្រាក់ ការប្តូរប្រាក់ និងសេវាកម្មធនាគារជាច្រើនទៀត។ លើសពីនេះទៅទៀតធនាគារមានអេស៊ីលីដាយូនីធី ទាន់ចិត្ត ដែលជាកម្មវិធី FinTech ដំណើរការលើស្មាតហ្វូន អាចឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ស្ទើរតែគ្រប់ប្រភេទទាំងអស់នៃទូរស័ព្ទដៃឆ្លាតវៃដែលដំណើរការដោយប្រព័ន្ធ iOS ឬ Android អាចភ្ជាប់ជាមួយសេវាកម្មអេស៊ីលីដាយូនីធីទាន់ចិត្ត។ អ្នកអាចប្រើប្រាស់លើទូរស័ព្ទចល័តគ្រប់ប្រភេទ សម្រាប់ការផ្ទេរប្រាក់តាមរយៈសេវាកម្មនេះ ។

ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ ដែលត្រូវបានគេស្គាល់ថាអេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ធនាគារអេស៊ីលីដាឡាវ អិលធីឌី និងអេស៊ីលីដា អឹមអេហ្វអាយ ខូអិលធីឌីដែលមានការិយាល័យតំណាងនៅប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ធនាគារអេស៊ីលីដាភីអិលស៊ី មានទ្រព្យសម្បត្តិសរុបចំនួន ៦,០៨ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,៧០ ប៊ីលានដុល្លារ និងប្រាក់បញ្ញើសន្សំសរុបចំនួន ៤,១៥ ប៊ីលានដុល្លារ។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖ www.acledabank.com.kh

ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ ៖

ABC
  • Sochinda CHAN (Ms.), Head of Regional Relationships

  • Email ៖ sochinda.chan@abc.org.kh

  • Mobile ៖ +855 93 807 338

  • Desk Phone ៖ +855 23 230 611

ACLEDA Bank Plc.
  • Mr. Phal Sokchamreoun, VP & Deputy Head of Marketing Division

  • E-mail ៖ phal.sokchamreoun@acledabank.com.kh

  • Mobile ៖ +855 15 800 903

Visa
  • Trang Nguyen, Visa Worldwide Pte. Limited

  • Phone ៖ +84 28 3520 7439

  • Email ៖ trang.nguyen@visa.com

  • Sovannary Kry, Red Dot, on behalf of Visa Inc.

  • Phone: +855 11 733 368

  • Email: nary@reddot.com.kh

អត្ថបទ៖ សុខហេង

;