ខេត្ត​ព្រះសីហនុ​លិចទឹក តែ​ខេត្ត៣​ផ្សេងទៀតបែរជា​ខ្វះទឹក

  • 2019-08-09 04:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃទី៩ ខែ​សីហា ឆ្នាំ​២០១៩ ឱ្យដឹងថា មាន​តំបន់​មួយ​ចំនួន បាន​នឹង​កំពុង​បន្ត​ជួប​នូវ​កង្វះ​ខាត​ទឹក​នៅឡើយ ដូចជានៅភាគពាយព្យ​ប្រទេស​ មាន​ដូចជា ខេត្ត​បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧត្តរមានជ័យ។ តែក៏នៅ​មាន​ខេត្ត​មួយ​ចំនួន​ទៀត ភ្លៀង​បាន​បន្ត​ធ្លាក់ខ្លាំង​យ៉ាងគំហុក ដូចជា៖

រូបថត៖ អគ្គិសនីខេត្តព្រះសីហនុ

-ខេត្ត​ព្រះសីហនុ៖ ភ្លៀង​ធ្លាក់​គំហុក​ជាប់ៗគ្នា​ក្នុងកម្រិត​ខ្លាំង​មាន​បរិមាណ​ជាង​រយ​មីលីម៉ែត្រ​ជាប់ៗគ្នា ស្ទើរ​រៀងរាល់ថ្ងៃ ចាប់​តាំងពីថ្ងៃទី១ ខែសីហា​មកម្ល៉េះ។ គិត​មកទល់ថ្ងៃនេះ បរិមាណ​ភ្លៀង​សរុប​មាន​រហូតដល់​ ៨១៤ មីលីម៉ែត្រ និង​បន្តធ្លាក់​ទៅប៉ុន្មាន​ថ្ងៃ​ខាងមុខទៀត។ នេះ​ជា​ហេតុ​បណ្តាល​ឱ្យមាន​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​កើតមាន​ឡើង។ ទន្ទឹម​នឹងស្ថានភាព​នេះ ក្រសួង​ធនធានទឹក ក៏បាន​បញ្ជូន​គ្រឿងចក្រ​ធុនធ្ងន់ រួមសហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះទឹក​ផងដែរ។

-ខេត្ត​រតនគិរី តាមរយៈ​នៃទន្លេ​ស្រែពក ដែល​ផ្ទៃរង​ទឹក​ភ្លៀង​ប្រមាណ ៦០ភាគរយ ស្ថិត​ក្នុងទឹកដី​នៃ​ប្រទេស​វៀតណាម ធ្វើឱ្យ​ទឹកទន្លេ​ស្រែកពក​ឡើង​យ៉ាង​គំហុក បណ្តាល​ឱ្យ​មានការ​ប៉ះពាល់​ដល់​ស្រុក​ចំនួន ២ គឺស្រុក​កូនមុំ និង​ស្រុកលំផាត់។

ទឹកជន់លិចផ្លូវនៅស្រុកលំផាត់ (រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម)

ក្រសួង​បញ្ជាក់​ថា ការលិចលង់​ដែល​បាន​នឹង​កំពុង​កើតមាន​មកនេះ គឺ​បណ្តាល​មកពី​បាតុភូត​ធម្មជាតិ។ ចំពោះ​ស្ថានភាព​បែបនេះ មិន​មែន​មាន​តែ​កម្ពុជានោះទេ សូម្បី​តែបណ្តា​ប្រទេស​ដែល​ហៅថា ជឿនលឿន និង​អភិវឌ្ឍន៍​ក៏មិន​អាចជៀសរួចផងដែរ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

;